• 2019-06-07 04:39:52
  • ព័ត៌មាន

Asus ​ចាប់​ដៃ​ជាមួយ Tencent ​ត្រៀម​ប្រកាស ROG Phone 2 នា​ខែ​កក្កដា

  • 2019-06-07 04:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្កម Weibo ​បាន​បង្ហើប​ថា​ក្រុមហ៊ុន Asus មាន​ផែនការណ៍​នឹង​ប្រកាស​បង្ហាញ​នូវ​ Gaming Smartphone ជំនាន់​ក្រោយ ROG Phone 2 នា​អំឡុង​ខែ​កក្កដា​ខាង​មុខ។

សម្រាប់​សេរ៊ី​ឆ្នាំ ២០១៩ នេះ រំពឹង​នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន ព្រោះ​ក្រុមហ៊ុន Asus ទើប​តែ​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ Tencent ដែល​ជា​អ្នក​បង្កើត​ហ្គេម PUBG ដូច្នោះ​ហើយ​ទំនង​ជា​នឹង​ពង្រឹង​បាន​ប្រសើរ​ជាង​មុន​ថែម​ទៀត​លើ​បទពិសោធន៍​ថ្មី​នៃ​ការ​លេង​ហ្គេម​សម្រាប់​អតិថិជន។

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មិន​ទាន់​ត្រូវ​បាន​បង្ហើប​នៅ​ឡើយ ប៉ុន្តែ​តាម​ការ​ព្យាករណ៍ ROG Phone 2 អាច​នឹង​មក​ជាមួយ​បន្ទះ​ឈីប Qualcomm Snapdragon 855 ដោយ​មាន RAM ទំហំ 10/12GB អម​អង្គ​ចងចាំ 512GB បន្សំ​ការ​ពង្រឹង​បន្ថែម​នូវ​ប្រព័ន្ធ Cooling System និង​ថាមពល​ថ្ម​ផង​ដែរ។

បញ្ជាក់​ថា ASUS ROG ជំនាន់​ដំបូង ចេញ​ផ្សាយ​នៅ​ព្រឹត្តិការណ៍ Computex នា​ខែ​មិថុនា ឆ្នាំ ២០១៨ មាន​តម្លៃ ៨៩៩ ដុល្លារ និង​ដាក់​លក់​នៅ​ទីផ្សារ​ឥណ្ឌា​ក្នុង​តម្លៃ ៩៩៩ ដុល្លារ។ ដោយ​ឡែក​សម្រាប់ ROG Phone 2 ​ក៏​រំពឹង​នឹង​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះ​ដូច​គ្នា៕

អានអត្ថបទ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់