• 2019-06-06 06:40:03
  • ព័ត៌មាន

VIVO​ ​ស៊េរី Y​ ​កាមេរ៉ា​ក្រោយ​ ​៣​ ​គ្រាប់​ដំបូងនិង​មាន​កម្លាំង​ថ្ម​ដល់​ ​៥០០០​មីលីអំពែ

  • 2019-06-06 06:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មា​ត​ហ្វូ​ន​ស៊េរី​ ​Y​ ​ដំបូងបង្អស់​ដែល​មាន​កាមេរ៉ា​ក្រោយ​ ​៣​ ​គ្រាប់​និង​មាន​កម្លាំង​ថ្ម​រហូតដល់​ ​៥០០០​មីលីអំពែម៉ោង​របស់​ ​vivo​ ​បាន​ចេញ​លក់​ជា​ផ្លូវការ​ហើយ​។ សម្រាប់​តម្លៃ​របស់​វា​វិញ​គឺ ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​កញ្ចប់​តម្លៃ​ ​១៨៩ ដុល្លារ​តែប៉ុណ្ណោះ​។​

​កាលពី​ប៉ុន្មាន​សប្តាហ៌​មុន​នេះ​ក្រុមហ៊ុន​ ​vivo​ ​បាន​ធ្វើការ​ប្រកាស​ចំពោះ​ការ​ត្រៀម​មកដល់​នៃ​សមាជិក​ថ្មី​របស់​ខ្លូន​មួ​យម៉ូ​ឌែ​លនៃ​ត្រកូល​ ​Y​ ​ម៉ូ​ឌែល​ VIVO​ ​Y15​ ​ហើយក៏​បាន​ដាក់ឲ្យ​ធ្វើការ​ ​Pre​-​order​។​ ​ពេលនេះ​ត្រូវ​បាន​ចេញ​លក់​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ហើយ​។

​ចំពោះ​ ​Y15​ ​នេះ​វិញ​បើ​និយាយទៅ​កាន់​កា​រចនា​គឺ​មាន​លក្ខណៈ​សម្បត្តិ​និង​ចំណុច​ពិ​សេស​ៗ​ជាច្រើន​មិនថា​ទៅលើ​ផ្នែក​រូបរាង​ខាងក្រៅ​ ​ហើយនិង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្នែក​ខាងក្នុង​គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ច្រើន​ខុសប្លែក​ពី​ស៊េរី​ ​Y​ ​មុន​ៗ​។​

​ដោយ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​ទំហំ​អេក្រង់​ ​6.35​”​ ​ដែល​ហៅថា​ ​Halo​ ​Fullview​™​Display​ ​មានផល​ធៀប​អេក្រង់​ ​19.3​:​9​ ​និង​អត្រា​ផ្ទៃ​អេក្រង់​ ​89​%​ ​ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែល​ទូរស័ព្ទ​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​លើស​ពីនេះ​ទៅទៀត​លោក​អ្ន​ក​អាច​ទ​ទូល​បាន​នូវ​ទស្សនី​ភាព​យ៉ាង​ធំ​ទូលាយ​ដែល​ព្រម​មក​ជាមួយ​រចនា​បទ​ឡើង​មាន​ភាព​ងាយស្រួល​នៅក្នុង​ការ​កាន់​។​ ​សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​ភ្ជាប់​មក​ជាមួយ​ទំហំ​ ​16MP​ ​អាច​ថតរូប​បាន​ច្បាស់​។​

​ដើម្បី​ធានា​បាន​ថា​អ្នកមើល​ទៅ​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ ​Y15​ ​បាន​បំពាក់​មក​ជាមួយ​នូវ​ ​AI​ ​Face​ ​Beauty​ ​ដែល​ផ្តល់​ជូន​អ្នក​នូវ​ភាព​ស្រស់​ស្អាត​បាន​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ផ្ទៃមុខ​។​ ​រី​ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​វិញ​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​មុខងារ​ ​AI​ ​កាមេរ៉ា​ក្រោយ​ដល់ទៅ​ ​3​ ​គ្រាប់​ដែល​មាន​ទំហំ​ ​13MP​+​8MP​+​2MP​ ​។​

​មិន​តែប៉ុណ្ណោះ​ព្រមទាំង​មាន​ភ្ជាប់​នូវ​មុខងារ​ ​AI​ ​Super​ ​wide​-​Angle​ ​អាច​ផ្តិត​យក​ទំហំ​រូបភាព​បាន​ទៅដល់​ ​120​ ​ដឺក្រេ​។​ ​ដូចនេះ​ហើយ​លោកអ្នក​អាច​ផ្ដិត​យក​រូបភាព​បាន​កាន់តែ​ធំជាង​មុន​។​ ​រឹតតែ​ពិសេស​នោះ​ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំ​រហូតដល់​ ​៥០០០​មីលីអំពែម៉ោង។

​លើស​ពីនេះ​ទៅទៀត​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត​នៅក្នុង​ការសន្សំសំចៃ​ថាមពល​ថ្ម​ធ្វើឲ្យ​ការ​កាន់​ថ្ម​បាន​យូរ​និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀតផង​។​ ​

Y15​ ​ដំណើរការ​ដោយ​ ​Processor​ ​ប្រភេទ​ ​octa​-​core​ ​ដែល​មាន​ទំហំ​ ​12nm​ ​និង​មាន​ល្បឿន​ ​2.0​ ​GHz​។​ ​វា​មាន​ ​Ram​ ​4GB​ និងមេម៉ូរី 64GB​ ​ដែល​អាច​ឲ្យ​អ្នករក្សា​ទុក​នូវ​ឯកសារ​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​បាន​កាន់តែ​ច្រើន​ហើយ​ដំណើរការ​លឿន​បាន​យ៉ាង​រលូន​។​

​Y15​ ​មាន​លក្ខណៈ​ពិសេស​របស់​ ​Funtouch​ ​OS​ ​9​ ​។​ ​ផ្នែក​លើ​ ​Android​ ​9.0​ ​ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ទូរស័ព្ទ​ដៃ​មួយ​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​ចំពោះ​ ​Ultra​ ​Game​ ​Mode​ ​ត្រូវ​បាន​រចនា​ឡើង​ចុងក្រោយ​បង្អស់​ដែល​បន្ថែម​ឲ្យ​មាន​ភាព​សប្បាយ​ដល់​អ្នក​ដែល​លេង​ហ្គេម​។​

​ហើយ​បើ​យើង​និយាយ​ពី​ល្បឿន​ក្នុង​ដំណើរការ​លេង​ហ្គេម​វិញ​ ​យើង​អាច​ក្រឡេក​ទៅ​មើល​ដំណើរការ​របស់​កម្មវិធី​ ​Dual​-​Turbo​ ​ដែល​ជា​កម្មវិធី​ជំនួយ​ល្បឿន​របស់​ហ្គេម​ឲ្យ​រត់​បាន​ល្អ​និង​មិន​ងាយ​ធ្លាក់​ក្រា​ហ្វិ​ច​។​ ​ជាមួយនឹង​ពណ៌​របស់​ ​Y15​ ​នេះ​វិញ​គឺ​យើង​មាន​ជម្រើស​ថ្មី​ពី​ពណ៌​ផង​ដែរ​នោះ​គឺ​ ​Aqua​ ​Blue​ ​និង​ ​Burgundy​ ​Red​។​

​ហើយ​រាល់​ការ​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន​ ​VIVO Y15​ ​លោកអ្នក​នឹង​ទទួល​បាន​នូវ​កាដូ​បន្ថែម​ ​Power​ ​Bank​ ​ដ៏​ស្រស់​ស្អាត​ ​មិន​តែប៉ុណ្ណោះ​ ​ព្រមទាំង​ទទួល​បាន​នូវ​ឆ្នោត​កោស​ ​1សន្លឹក​ភ្លាម​ៗ​។​ ​ជាមួយនឹង​រង្វាន់​ទឹកប្រាក់​ចាប់ពី​ ​2,000រៀល​ ​រហូតដល់​ ​40,000,000​ ​រៀល​ផង​ដែរ​។​

​តោះ​នៅចាំ​អ៊ី​ទៀត​!​ ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ ​VIVO​ ​Y15​ អ្នក​អាច​រក​ជាវ​បាន​ចាក់​ពី​ពេលនេះ​តទៅ​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា​។​

អត្ថបទ៖ រក្សា

មតិយោបល់