• 2019-06-06 02:35:56
  • ព័ត៌មាន

​បច្ចេកទេស​លាក់​កាមេរ៉ា​ Selfie ​បាត់​ឈឹង​របស់​ក្រុមហ៊ុន​ ២ ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ផ្សេង​ដេក​ភ័យ

  • 2019-06-06 02:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដូច​ដែល​អ្នក​ដឹង​ហើយ​ថា ​សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំៗ​ជាច្រើន​បាន​ព្យាយាម​រចនា​ផ្ទៃ​អេក្រង់​ខាង​មុខ​ឲ្យ​ធំ និង​​ធ្វើ​យ៉ាងណា​ឲ្យ​តួ​ទូរសព្ទ​ខ្លួន​លាត​ពេញ​ទី ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន មិន​ទាន់​មាន​ជើង​ខ្លាំង​ណា​មួយ​​អាច​បំបាត់​ទីតាំង​កាមេរ៉ា​មុខ​បាន​ទេ។

ស្រាប់​តែ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ២ ​គឺ ​Oppo និង ​Xiaomi ​បាន​បញ្ចេញ​ទម្រង់ Prototype ថ្មី​មួយ​យ៉ាង​ភ្ញាក់ផ្អើល​ពី​បច្ចេកទេស​ដែល​អាច​លាក់​កាមេរ៉ា​មុខ​ Selfie ​នោះ​ឲ្យ​នៅ​ក្រោម​ផ្ទៃ​អេក្រង់​បាន (Under display selfie camera) ដែល​វា​នឹង​មក​ជាមួយ​អេក្រង់​តម្លៃ​ថ្លៃ OLED displays ផង​ដែរ​។

​យ៉ាង​ណា​មិញ ​បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង​នេះ ត្រូវ​បាន​អ្នក​វិភាគ​ជំនាញ​ៗ​បាន​ទស្សន៍ទាយ​ស្រដៀង​ៗគ្នា​អាច​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ ឬ​ឆ្នាំ​បន្ទាប់​ទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់