• 2019-06-05 07:24:00
  • ព័ត៌មាន

ចេញ​តម្លៃ​ផ្លូវការ​ហើយ Oppo Reno Series ​កំពូល​តួ​ឯក​ Zoom

  • 2019-06-05 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការចែក​ចា​យម៉ូ​ឌែល​ចុងក្រោយ​ ​និង​ភាព​វិវឌ្ឍន៍​នៃ​ម៉ូ​ឌែ​លត្រ​កូល​ ​F​ ​ដែល​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ ​ជា​អ្នក​ជំ​នា​ញ​ស៊ែ​ល​ហ្វី​ ​(​Selfie​ ​Expert​)​ ​ទាំង​នៅ​ប្រទេស​កម្ពុជា​ ​និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​និង​កំពុង​អភិវឌ្ឍន៍​នានា​នៅ​លើស​កល​លោក​រួចមក​ជាបន្តបន្ទាប់។

​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មីស្រឡាង​មួ​យម៉ូ​ឌែល​ទៀត​ ​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​Reno​ ​Series​ ​ដែល​ជា​ស្មា​ត​ហ្វូ​នកំ​ពុង​តែ​ធ្វើឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​ទាំង​នៅ​តំបន់​អាស៊ី​នៅ​ប្រទេស​ចិន​ ​និង​នៅ​តំបន់​អ៊ឺ​រ៉ុប​ដោ​យម៉ូ​ឌែ​លនេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​ដែល​កំពុងតែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ។​

​ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​គុណសម្បត្តិ​នៃ​ការវិវឌ្ឍន៍​ខ្លួន​ដ៏​ទំនើប​ ​និង​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​​ដោយ​ក្នុង​នោះ​ ​OPPO​ ​Reno​ ​ធម្មតា តម្លៃ​ ​៥២៩ ដុល្លារ​ និង​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​ដែល​មាន​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​តម្លៃ​ផ្លូវការ​ ​៨៩៩ ដុល្លារ។

ក្នុង​នោះ​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​កំពុងតែ​បាន​ឆក់​យក​បេះដូង​ក្រុម​ជំនាញ​អ្នកថតរូប​ ​ឬ​ ​Professional​ ​Photographers​ ​ល្បី​ៗ​ជាច្រើន​នៅ​លើ​ពិភពលោក​មក​ចាប់អារម្មណ៍​លើ​ម៉ូ​ឌែ​លនេះ​ ​ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ដូច​ ​Camera​ ​4K​ ​បាន​ទាំង​រូប​សន្លឹក​ ​និង​រូបភាព​វីដេអូ​ ​ព្រមទាំង​អាច​មាន​សមត្ថភាព​ផលិត​ឯកសារ​តូច​ធំ​យ៉ាង​ងាយស្រួល​ថែមទៀត​ផង​។

​គោលបំណង​ដែល​ក្រុមហ៊ុន​បង្កើត​នូវ​ក្លិប​ថតរូប​តូច​មួយ​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​Photography​ ​Academy​ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​របស់​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ថតរូប​ ​ស្រលាញ់​ការ​ថតរូប​បែប​ធម្មជាតិ​ ​ប្រាង្គ​ប្រាសាទ​បុរ​ណ​ ​បែប​វប្បធម៌​ ​ប្រពៃណី​ ​បង្កើត​សិល្បៈ​ថ្មី​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​មានគុណ​ភាព​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​ឱកាស​បង្ហាញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ទៅកាន់​សារ​ធា​ណៈ​ជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​។

​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​មាន២ពណ៌​ ​គឺ​ ​Ocean​ ​Green​,​ ​Jet​ ​Black​ ​ដែល​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ​48MP​+​13MP​ ​ដែល​មាន​លក្ខណៈ​ពិសេស​ដូចជា​បំពាក់​ ​Len​ ​កាមេរ៉ា3គ្រាប់​ ​នៅ​ផ្នែក​ខាងក្រោយ​ ​បំពាក់​ ​Len​ ​នៅ​លើ​កាមេរ៉ា​ទំហំ​ ​48MP​ ​ជា​កាមេរ៉ា​មេ​ ​+​ ​13MP​ ​បំពាក់​ ​Len​ ​ក្នុង​កាមេរ៉ា​ប្រភេទ​ ​Telephoto​+​8MP​ ​សម្រាប់​ជំនួយ​លើ​ការ​ថតរូប​ជា​លក្ខណៈ​ ​Ultra​-​Wide​ ​Angle​ ​បន្ថែម​ទៀត​ ​ហើយ​ចំពោះ​ ​Len​ ​ប្រភេទ​ ​Periscope​ ​អាច​ ​Zoom​ ​បាន​ដល់ទៅ​កម្រិត10​ ​ដង​ ​និង 60​ ​ដង​ឯណោះ​​។

ដោយ​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផង​ដែរ​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ​ ​ដោយ​កាន់តែ​ ​Zoom​ ​កាន់តែ​ច្បាស់​ដូច្នេះ​កាន់តែ​លែង​មាន​បញ្ហា​ទៀតហើយ​លើ​ការ​ ​Zoom​ ​លើ​ច្ចេ​ក​វិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​នៅពេល​នេះ​។

​សម្រាប់​កាមេរ៉ា​មុខ​វិញ​រចនា​ឡើង​ជា​រាង​បញ្ឈិ​ត​តាម​ទម្រង់​ត្របកផ្កា​ឈូក​ ​Opera​ ​House​ ​នៅ​ប្រទេស​អូស្ត្រាលី​ទំហំ​ ​16​ ​MP​,​ ​មាន​ថ្ម​ទំហំ​ ​4065​ ​mAh​,​ ​Flash​ ​Charge​ ​VOOC​ ​3.0​,​ ​RAM​ ​ទំហំ8GB​ ​និង​ ​ROM​ ​256GB​,​ ​កម្រិត​អេក្រង់​លាត​ពេញ​ ​93.1​%​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​OPPO​ ​បាន​នឹង​កំពុង​ដំណើរការ​បច្ចេកវិទ្យា​ ​5G​ ​លើ​ស៊េរី​ទូរស័ព្ទ​ ​Reno​ ​មាន​ដូច​ ​Reno​ ​5G​,​ ​Reno​ ​10x​ ​Hybrid​ ​Zoom​ ​និង​ ​Reno​ ​Model​ ​ផង​ដែរ។​

​ចាប់ពី​ឆ្នាំ២០១៩នេះ​ទៅ​ ​គឺជា​ឆ្នាំ​ថ្មី​ក្នុង​ការ​ចាប់ផ្តើម​ទសវត្សរ៍​ទី២​ ​នៃ​ដំណើរការ​ទូរស័ព្ទចល័ត​របស់​ក្រុមហ៊ុន​ ​OPPO​ ​ដោយក្រុម​ហ៊ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​ ​Logo​ ​ថ្មី​ ​ដោយ​ ​Logo​ ​OPPO​ ​ពីមុន​មាន​ ​Font​ ​អក្សរ​រាង​ស្លី​ម​បន្តិច​នោះ​នឹង​ផ្លាស់​ប្តូរ​ទៅជា​ ​Logo​ ​OPPO​ ​ថ្មី​ដែល​មាន​ ​Font​ ​អក្សរ​រាង​មូល​មាន​លក្ខណៈ​សាមញ្ញ​ ​និង​ងាយស្រួល​ចំណាំ​ ​ជាពិសេស​ការ​ផ្លាស់​ប្តូរ​ ​Logo​ ​ថ្មីនេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វប្បធម៌​ចម្រុះគ្នា​ ​ព្រមទាំង​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​មក​ពី​គ្រប់​ជាតិសាសន៍​ផង​ដែរ​។​

លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ ​OPPO​ ​នឹង​បន្ត​បោះជំហាន​របស់​ខ្លួន​ទៅ​រក​ទីផ្សារ​សកល​ភាវរូប​នី​យក​ម្ម​ឲ្យបាន​កាន់តែ​ឆាប់រហ័ស​ឲ្យ​កាន់តែ​ទូលំទូលាយ​ ​និង​ធ្វើ​ឱ្យ​ស៊ីគ្នា​ជាមួយនឹង​ផលិត​ផល​ថ្មី​ៗ​របស់​ខ្លួន​ដូចជា​ ​Reno​ ​series​ ​ជាដើម​ ​ដែល​កំពុង​ត្រៀម​បង្ហាញខ្លួន​រួចជាស្រេច​ ​ទៅ​ក្នុង​ទីផ្សារ​ជាស​កល​​

ដូច្នេះ​តទៅ​ថ្ងៃខាងមុខ​គ្រប់​ផលិតផល​ថ្មី​របស់​ ​OPPO​ ​ទាំងអស់​នឹង​មក​ជាមួយនឹង​រូប​ថ្មី​ ​Logo​ ​OPPO​ ​ថ្មី​ ​ជា​ទម្រង់​បែប​អក្សរមូល​ដូចគ្នា​ទៅ​នឹង​ការបង្កើត​ ​Brand​ ​Image​ ​ដែល​ថ្មី​ ​និង​ ​Creative​ ​ដូច្នោះ​ដែរ​ ​ពីសំណាក់​ក្រុម​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ទាំងអស់​។

សូមបញ្ជាក់ដែរថា កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​បាន​ប្រារព្ធ​ធ្វើឡើង​ ​កាលពី​រាត្រី​ថ្ងៃទី ៤​ ​ខែមិថុនា​មកនេះ​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​និង​មានការ​ចូលរួម​ពីសំណាក់​ក្រុម​អ្នក​ជំនួញ​ធំៗ​ផង​ដែរ​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ​OPPO​ ​ក្នុង​ការបង្កើត​ ​និង​រចនា​ទូរ​ស័ព្ទ​ថ្មី​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​ទាន់​តាមសម័យ​កាល​នី​មួយ​ៗ​ ​និង​មានការ​ទទួលស្គាល់​ពីសំណាក់​អ្នកប្រើ​ប្រាស់​ក្នុងរយៈ​កាល​ចុងក្រោយ​នេះ​ ​ជាពិសេស​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​មានគំនិត​បង្កើត​សមាគម​ថតរូប​។

​ដើម្បី​លើកស្ទួយ​វិស័យ​ថតរូប​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​អន្តរជាតិ​ផង​ដែរ​ ​បន្ទាប់មក​ឯកឧត្តម​ ​និង​អ្នកតំណាង​ក្រុមហ៊ុន​ ​OPPO​ ​បាន​អញ្ជើញ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​តំណាង​ឲ្យ​សមា​គមន​ថតរូប​ ​OPPO​ ​Photography​ ​Academy​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​ទន្ទឹមគ្នា​នឹង​ការ​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ រក្សា

មតិយោបល់