• 2019-06-05 06:50:11
  • ចំណេះដឹង

តាមពិត Microsoft ជាអ្នកធ្វើឲ្យ Apple មានវត្តមានដល់ពេលនេះ

  • 2019-06-05 06:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ ​Microsoft ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នៅ​មាន​រឿង​មួយ​ចំនួន​ទៀត ដែល​មិន​​មាន​អ្នក​​ដឹង​ច្រើន​ឡើយ ​ដូច​ជា​រឿង​ទាក់ទង​នឹង​ក្រុមហ៊ុន Apple ជា​ដើម។ ថ្ងៃនេះ Sabay សូម​បង្ហាញ​ ធាតុ​ពិត​មួយ​ចំនួន​របស់ Microsoft ដែល​មាន​ដូច​ខាង​ក្រោម៖​

  • Microsoft និង Apple បាន​រួម​សហការ​គ្នា​ ​ដើម្បី​បង្កើត​កម្មវិធី​ដំបូង​សម្រាប់​ប្រើប្រាស់​លើ​ប្រព័ន្ធ​ ប្រតិបត្តិការ​ Macintosh​។​  1111

  • ​ឆ្នាំ​ ១៩៩៧ Microsoft បាន​វិនិយោគ​ ១៥០លានដុល្លា​ ​ដល់ Apple ក្រោយ​ពី​ក្រុមហ៊ុន​នេះ​ប្រកាស​រៀប​នឹង​ក្ស័យធន​។ ដោយបញ្ហានេះ​ត្រូវបានមហាជនជាច្រើនបានសើច​ចំអកឲ្យ Apple ផងដែរ។  

in-1997-microsoft-saved-apple-from-almost-certain-bankruptcy-by-making-a-150-million-investment-steve-jobs-announced-it-on-stage-at-his-first-appearance-as-apple-ceo-to-boos-from-the-audience

 

  • សហ​ស្ថាបនិក​នៃ​ ​Microsoft ​ចំណាយ​ពេល​មិន​ដល់​មួយ​ថ្ងៃ​ទេ​ក្នុង​ការ​បង្កើត​ logo Microsoft ​ឆ្នាំ​ ១៩៨២​ ហើយ​អក្សរ​ O នៅ​កណ្ដាល​នោះ​គឺ​គេ​ហៅ​ថា​ blibbet ។  
microsoft-cofounders-bill-gates-and-paul-allen-designed-the-companys-first-logo-in-less-than-a-day-the-funky-o-was-called-the-blibbet.jpg
  • ក្នុង​ឆ្នាំ​ ១៩៩៤ Microsoft រួម​សហការ​គ្នា​ជា​មួយ​ Timex ក្នុង​ការ​បង្កើត​ Smart Watch ដែល​វា​មាន​ម៉ូដែល​ Datalink 150។ ដោយ Smart Watch ប្រភេទ​នោះ​អាច​ទាញ​យក​ទិន្នន័យ​ពី​កុំព្យូទ័រ​បាន​។​  
in-1994-timex-and-microsoft-designed-the-datalink-150-watch-together-it-was-the-first-smartwatch-ever-beating-apple-by-12-years-it-also-wasnt-that-great
  • Microsoft កាន់​កាប់​ប៉ាតង់​ប្រមាណ ៤៨៣១៣ ប្រភេទ​ ហើយ​ផលិត​ផល​ដែល​ចុះ​ប៉ាតង់​ទាំង​នោះ​ខ្លះ​មិន​ទាន់​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ឡើយ​ទេ៕  

 

ប្រភព៖ Businessinsider ប្រែសម្រួល ៖ រដ្ឋ

មតិយោបល់