• 2019-06-05 03:06:58
  • ព័ត៌មាន

ទូរសព្ទ​ចិន​តម្លៃ​ធូរ វាយ​ផ្ដាច់​តំណែង​កំពូល​ល្បឿន​ទាំង ៥ លើ AnTuTu

  • 2019-06-05 03:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​វាស់​ល្បឿន​ដំណើរ​ការ​ស្មាតហ្វូន AnTuTu បាន​បញ្ចេញ​បញ្ជី​ថ្មី​ប្រចាំ​ខែ​ឧសភា​ ដែល​បង្ហាញ​អំពី​ស្មាតហ្វូន​ Android ចំនួន ១០ មាន​ដំណើរ​ការ​​ល្អ​លើស​គេ លើ​ផ្នែក​ល្បឿន និង​ផ្នែក​ក្រាហ្វិក​ជា​ដើម។

បញ្ជី​នេះ​ត្រូវ​បាន​វាយ​ផ្ដាច់​ដោយ​ស្មាតហ្វូន​ប្រើ​បន្ទះ​ឈីប Snapdragon 855 ដោយ​ស្មាតហ្វូន ZTE ពីរ​ម៉ូដែល​ឈរ​លើ​តំណែង​កំពូល ពោល ZTE​ nubia Red Magic 3 នៅ​តំណែង​លេខ​មួយ​ជា​មួយ​ពិន្ទុ ៣៨០៩២១។ ចំណែក​ ZTE Axon 10 Pro ឈរ​នៅ​លេខ​ពីរ​ជា​មួយ​ពិន្ទុ​សរុប​ ៣៧៦៩១៦។

លំដាប់​លេខ​ ៣ ៤ និង ៥ បាន​លើ​ស្មាតហ្វូន​​ Xiaomi ទាំង​បី​ម៉ូដែល​​គឺ Mi 9 Explorer, Black Shark 2 និង ម៉ូដែល Mi 9។ ចាប់​អារម្មណ៍​ឃើញ​ថា​តំណែង​កំពូល​ទាំង ១០ នេះ មាន ៨ ម៉ូដែល​ជា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ចិន ហើយ​ភាគ​ច្រើន​ជា​ប្រភេទ​ស្មាតហ្វូន​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង។

មើល​លើ​បញ្ជី​ឧបករណ៍ iOS វិញ​ តំណែង​កំពូល​ទាំង ៤ គ្រប់គ្រង​ដោយ iPad ស៊េរី​ខ្ពស់​ទាំង​បួន និង​តាម​ពី​ក្រោយ​ដោយ iPhone XS/XS Max ជា​មួយ iPhone XR៕

ចុចអាន ៖ ស្មាតហ្វូន VIVO ​Y93 លក់ឡើងធូរថ្លៃដើមខែនេះ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់