• 2019-05-31 02:04:41
  • ព័ត៌មាន

SONY ចេញវីដេអូថ្មីបង្អួតសមត្ថភាព Xperia 1 ពិសេសមិនចាញ់ម៉ាស៊ីនថតកុន

  • 2019-05-31 02:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ម៉ូដែល​ Xperia 1 ស៊េរី​ចុង​ក្រោយ​របស់​ Sony បាន​ចាប់​ផ្ដើម​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​ដូច​ជា​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​ជា​ដើម​។

ផលិតផល​ថ្មី​នេះ Sony បាន​ផ្ដោត​សំខាន់​លើ​សមត្ថភាព​​ផលិត​រូបភាព​នៃ​កាមេរ៉ា​ ៣ គ្រាប់​ខាង​ក្រោយ​ ដោយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​មួយ​ចំនួន​បង្ហាញ​អំពី​ចំណុច​ពិសេស​នៃ​កាមេរ៉ា​របស់​ Xperia 1។

​បង្ហាញ​​គឺ​ការ​អំពី​មុខងារ​ Cinema Pro ដែល​ជួយ​​​ឲ្យ​វីដេអូ​ផលិត​ចេញ​មក​មាន​រសជាតិ​បែប​ Cinematic ដូច​​ភាពយន្ត​ខ្លី និង​កុន​មួយ​ចំនួន។ មុខងារ​នេះ​មាន​នូវ​ Preset ​ចំនួន ៨ ​ប្រភេទ​ឲ្យ​អ្នក​ប្រើ​ជ្រើស​រើស​ និង​អាច​កំណត់​ធាតុ​សំខាន់ៗ​បាន​ច្រើន​ផង​ដែរ។

បន្ទាប់​មក​ទៀត​គឺ​ជា​វីដេអូ​បង្ហាញ​អំពី​មុខងារ​ Optical Steady Shot ដែល​វា​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS រួម​ជា​មួយ​គ្នា ដើម្បី​ជួយ​កាត់​បន្ថយ​រំ​ញ័រ​ពេល​ថត​វីដេអូ។ ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​នេះ​រួច​មក​ហើយ ប៉ុន្តែ Sony អះអាង​ថា​មុខងារ​របស់​ខ្លួន​ខ្លាំង​ស្ទើរ​តែ​ដល់​កម្រិត​ម៉ាស៊ីន​កាមេរ៉ា​ទៅ​ហើយ។

គួរ​ដឹង​​ថា​កាមេរ៉ា​ ៣ គ្រាប់​ខាង​ក្រោយ​របស់​ Xperia 1 ​មាន​កាមេរ៉ា​មេ​កម្រិត ១២ MP ជា​មួយ Aperture f/1.6 កាមេរ៉ា​ទី​ពីរ​ប្រភេទ Zoom មាន​កម្រិត ១២ MP និង​ទី​បី​ជា​កាមេរ៉ា Ultra-Wide មាន​កម្រិត​ ១២ MP។ Xperia 1 ជា​ស្មាតហ្វូន​ដំបូង​របស់ Sony ដែល​មាន​បញ្ចូល​មុខងារ​ Eye AF ដែល​​បាន​ប្រើ​លើ​កាមេរ៉ា​ត្រកូល Alpha របស់​ក្រុមហ៊ុន​នា​ពេល​កន្លង​មក៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់