• 2019-05-29 09:22:51
  • ព័ត៌មាន

​យក​ឡាន​វ៉ែន Nissan ​ច្នៃ​ចេញ​ជា Off-road ​មាន​ផ្កាឈូក​ទុក​ងូត​ទឹក​ទៀត

  • 2019-05-29 09:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ប្រភេទ SUV របស់​ក្រុមហ៊ុន Nissan ម៉ូឌែល NV3500 SL ត្រូវ​បាន​​ក្រុម​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ​មួយ​ក្រុម​ឈ្មោះ TFLoffroad ​បាន​យក​ទៅ​ច្នៃ​ជា​ប្រភេទ Off-road ​ដោយ​បំពាក់​បន្ថែម​ឧបករណ៍​ផ្សេង​ជា​ច្រើន​។

Nissan ម៉ូឌែល NV3500 SL ពេលថ្នៃរួចរាល់

​ត្បិត​តែ​មិន​បាន​ច្នៃ​ចេញ​​​ជា​រាង​ឲ្យ​ប្លែក​ខុស​ពី​រាង​ដើម ​ក៏​ប៉ុន្តែ​គេ​ចាប់អារម្មណ៍​លើ​គ្រឿង​បន្ថែម​នោះ​ជា​ខ្លាំង​ដូច​ជា Bumper ​កន្លែង​ជាន់​ឡើង​គ្រប​ដោយ​បន្ទះ​ដែក​មាំ ​ជុំ​វិញ​រថយន្ត​ក៏​ព័ន្ធ​ដោយ​គ្រោង​ដែក ​ឯ​ផ្នែក​ខាង​លើ​ដំបូល​មាន​តង់​ធំ​មួយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រៃ​ធ្វើ​ជា​កន្លែង​ទុក​ឥវ៉ាន់​ ​រីឯ​ផ្នែក​ចំហៀង​មាន​ក្បាល​ផ្កាឈូក​ទុក​ងូត​ទឹក​ទៀត​ផង។

ក្បាល​ផ្កាឈូក​ទុក​ងូត​ទឹក​ នៅផ្នែកចំហៀង

​រថយន្ត​ប៉ុង ២ ម៉ាស៊ីន ​V8 ទំហំ ៥,៦ លីត្រ​នេះ ​អាច​បង្កើន​កម្លាំង​ឡើង​ដល់ ៣៧៥ សេះ​។ ​ចំណែក​ផ្ទៃ​ខាង​ក្នុង​រថយន្ត​Nissan Van(វ៉ែន​)​ នេះ​មិនត្រូវបានច្នៃអីធំដុំនោះទេ។ ​ចំពោះ​តម្លៃ​រថយន្ត​នេះ​បន្ទាប់​ពី​ច្នៃ​ហើយ​គឺ​ឡើង​ដល់ ​៨ ៣០០០ ដុល្លារ​អាមេរិក​៕

សូមទស្សនាវីដេអូខាងក្រោម៖

Nissan ម៉ូឌែល NV3500 SL ពេលថ្នៃរួចរាល់
រូបរាងដើម Nissan ម៉ូឌែល 4x4 NV3500 SL

អត្ថបទទាក់ទង៖

ប្រភព៖ Motor1 ប្រែ​សម្រួល៖ រក្សា

មតិយោបល់