• 2019-05-29 06:05:03
  • ផលិតផលថ្មី

Redmi K20 Pro ​ប្រើ​សុទ្ធ​តែ​ឈីប SD855 ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ​តម្លៃ​មិន​ដល់ ៤០០ ដុល្លារ

  • 2019-05-29 06:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi ទើប​តែ​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​ខ្ពស់​របស់​ខ្លួន​គឺ​ម៉ូឌែល Redmi K20 Pro។ ជា​ស្មាតហ្វូន​ធូរ​ថ្លៃ តែ​បំពាក់​ដោយ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​កប់​មិន​ចាញ់​បណ្តា​ស្មាតហ្វូន​ខ្ទង់ ៥០០ ដុល្លារ។

K20 Pro ​នៃ​ត្រកូល Redmi មាន​រូបរាង​ស្រដៀង​នឹង Vivo Nex S ​ដោយ​ប្រើប្រាស់​រចនាបថ​កាមេរ៉ា​ផុស​ផ្នែក​ខាង​លើ ក្នុង​ការ​សន្សំ​ផ្ទៃ​អេក្រង់​ពេញ​ឲ្យ​មើល​ឃើញ​ទូលាយ​ជាង​មុន។ ប្រើប្រាស់​អេក្រង់ AMOLED ​ទំហំ ៦,៣៩ អ៊ីញ កម្រិត Full HD ដែល​មាន​ផ្ទៃ​ពេញ​លាត​សន្ធឹង​ប្រមាណ ៩១,៩ ភាគរយ។

ផ្នែក​កាមេរ៉ា​មុខ​អាច​ថត Selfie នៅ​កម្រិត 20MP ​ដែល​មាន​ល្បឿន​ហូត​ចេញ​ត្រឹម ០,៨ វិនាទី និង​គាំទ្រ​សំឡេង​ហូត​ ៦ ប្រភេទ​ប្លែក​ខុស​ពី​គ្នា។ ខណៈ​ខាង​ក្រោយ​ ៣ គ្រាប់​ទំហំ 48MP ជា​ឡេន​មេ​ប្រើប្រាស់​ Sensor SONY IMX586 ​និង​គ្រាប់​ទី​ពីរ 8MP ប្រភេទ Telephoto ខណៈ​ឡេន​ចុង​ក្រោយ 13MP ប្រភេទ​ Wide-Angle។

បំពាក់​នូវ​បន្ទះ​ឈីប​ធុន​ក្រោយ Snapdragon 855 របស់​ក្រុមហ៊ុន Qualcomm ដោយ​ប្រើប្រាស់ RAM 6/8GB អម​អង្គ​ចងចាំ​បី​ជម្រើស 64/128/256GB។ ថាមពល​ថ្ម​ធំ ៤ ០០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំអ ២៧ វ៉ាត់ ដែល​សាក​ពេញ​ចាយ​ពេល ៨០ នាទី។

ចំពោះ​តម្លៃ Redmi K20 Pro ​ថ្លៃ ៣៦០ ដុល្លារ​ សម្រាប់​ជម្រើស 6GB/64GB ​ស្រប​ពេល​ធុន​ខ្ពស់​បំផុត​ 8GB/256GB ​ថ្លៃ ៤៣០ ដុល្លារ​ តែ​ប៉ុណ្ណោះ។ មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ១ ​មិថុនា ដោយ​មាន​ជម្រើស ៣ ពណ៌​រួម​មាន​ក្រហម បៃតង​និង​កាបូន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់