• 2019-05-28 07:32:36
  • ព័ត៌មាន

​ម៉ូតូ​កម្លាំង​យក្ស BMW 1800cc ​ពី​រូប​ក្នុង​ក្រដាស​ចេញ​ជា ​រាង​មែន​ទែន!

  • 2019-05-28 07:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្មីៗ​នេះ​ក្រុម​ការងារ​ផ្នែក​វិស្វកម្ម BMW ​បាន​បញ្ចេញ​គំរូ​ម៉ូតូ​ធំ​កម្លាំង​ខ្លាំង​មួយ​គឺ ​BMW R18។

សកម្មភាពដំណើការផលិត BMW R18

​ម៉ូតូ​ប្រភេទ​ BigBike ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ជំនាញ​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ​លោក Bart Janssen Groesbeek ​តាំង​ពី​ដំណាក់​កាល​គូរ​ព្រាងៗ​ រហូត​ចូល​ដល់​ចេញ​រូប​រាង​ពេញ។​

​ម៉ូតូ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន Boxer ​ស៊ីឡាំង ២ Air-cooled ផ្ដល់​កម្លាំង​បាន ១៨០០ សេសេ។ ​ក្រុម​អ្នក​វិស្វករ​បាន​លើក​ឡើង​ថា ម៉ូតូ​ម៉ាស៊ីន​ភ្លោះ​ ១,៨ លីត្រនេះ ធ្លាប់​បំពាក់​លើ​យានយន្ត​ធំៗ​តាំង​ពី​ឆ្នាំ ១៩៦០ មក​ម្ល៉េះ។ តែ​យ៉ាង​ណា​មិញ​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ខាង​ BMW មិន​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ តែគេដឹងថា ជាគូប្រជែងជាមួយម៉ូតូធំរបស់ Harley-Davidson។

​ចំពោះ​ផ្នែក​ផ្សេង​ៗ​ត្រូវ​បាន​គេ​ដឹង​ថា ​បំពាក់​ដោយ​កែប​ស្បែក​តូច​មួយ ​ប្រើ​ភ្លើង​បំភ្លឺ LED ​ទម្រង់​មូល(អក្សរ U) ​បែប​ Classic។ ​កង់​មុខ​ទំហំ ២១ ​ឯ​កង់​ក្រោយ ១៨។ ​ជាពិសេស​ម៉ូតូ​យក្ស​នេះ ​ជា​គំរូ​សម្រាប់​ការ​រចនា​ជំនាន់​ក្រោយៗ​ទៀត​របស់ BMW។ BMW Motorrad នឹងបញ្ចេញតម្លៃក្នុងពិពរណ៍ EICMA show នៅសហរដ្ឋអាមេរិក នៅខែវិច្ឆិការឆ្នាំនេះ៕

សូមទស្សនាដំណើការផលិត BMW R18 ខាងក្រោម៖

រូបចេញពីក្នុងកុំព្យូទ័៖

រូបម៉ូតូពេលតំឡើងរួចរាល់

ប្រភព៖ carscoops ប្រែ​សម្រួល៖ រក្សា

មតិយោបល់