- 2019-05-28 06:30:30
- ព័ត៌មាន
កប់ហួស! Asus ZenFone 6 ផ្តួល Galaxy S10 5G ជាប់ជាស្មាតហ្វូនថត Selfie ល្អដាច់គេ
- 2019-05-28 06:30:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ហួស! Asus ZenFone 6 ផ្តួល Galaxy S10 5G ជាប់ជាស្មាតហ្វូនថត Selfie ល្អដាច់គេ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានខែមុន DxOMark Labs បានចាត់ចំណាត់ថ្នាក់ឲ្យ Galaxy S10 5G របស់ក្រុមហ៊ុន Samsung ឈរនៅចំណាត់ថ្នាក់កំពូល ជាស្មាតហ្វូនថត Selfie បានល្អដាច់គេទទួលបាន ៩៧ ពិន្ទុ។ លុះថ្មីៗនេះក៏មានគូប្រជែងពីសំណាក់ ZenFone 6 របស់ក្រុមហ៊ុន Asus ដែលអាចផ្តួលត្រកូល Galaxy S សេរ៊ីឆ្នាំ ២០១៩ មានដល់ទៅ ៩៨ ពិន្ទុ សរុប។
DxOMark ក៏បានផ្តល់ឲ្យ ZenFone 6 នូវ ១០១ ពិន្ទុសម្រាប់ការផ្តិតយករូបភាពសន្លឹក ស្មើនឹង Galaxy S10 5G ស្របពេលពិន្ទុនៃការតេស្តថតវីដេអូមាន ៩៣ ពិន្ទុយកឈ្នះលើស្មាតហ្វូនរបស់ Samsung មាន ៩០ ពិន្ទុ។
សម្រាប់កត្តាដែលរុញឲ្យ ZenFone 6 ក្លាយជាស្មាតហ្វូនថត Selfie បានល្អបំផុត ក៏ដោយសារផ្នែកនៃម៉ូឌុលកាមេរ៉ាបែបបង្វិលចុះឡើង ប្រើឡេនមេតែមួយ មានទំហំ 48MP+13MP។ ជាងនេះទៅទៀតជាមួយមុខងារ Natural Bokeh ដែលអាចផ្តិតយករូបភាព Selfie បែបព្រាល Background បានដាច់ល្អសម្រាប់ការថតម្នាក់ ប៉ុន្តែនៅជាបញ្ហាបន្តិចសម្រាប់ការថតជាក្រុម។ បូកផ្សំនឹងគ្រាប់ Flash LED ភ្លោះ ជំរុញឲ្យការថតនៅទីងងឹតលែងជាបញ្ហាទៀតហើយ។
ផ្នែកនៃការថតវីដេអូ ជំនាន់ក្រោយរបស់ Asus ក៏អាចផ្តិតយកដល់កម្រិត 4K ដែលមានភាពច្បាស់ម៉ត់ល្អ គ្រាប់ Noise តិច ត្បិតថតលក្ខណៈ Indoor ឬក្រោមពន្លឺថ្ងៃនៅខាងក្រៅក៏ដោយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: