• 2019-05-28 02:10:42
  • ព័ត៌មាន

ម្ដង​នេះ OnePlus បាញ់​ទាំង Apple និង Samsung (វីដេអូ)

  • 2019-05-28 02:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​OnePlus បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​​បង្អួត​អំពី​អេក្រង់​លាត​ពេញ​ផ្ទៃ​លើ​ស្មាតហ្វូន​ម៉ូដែល 7 Pro របស់​ខ្លួន ដែល​គ្មាន​ស្នាម​ឆក​ដូច​ជា​ iPhone X និង​ចោះ​រន្ធ​​លើ​អេក្រង់​ដូច​ជា​ត្រកូល​ Galaxy S10 នោះ​ឡើយ។

វីដេអូ​នេះ​បាន​បង្ហាញ​ថា​ស្នាម​ឆក និង​រន្ធ​ចោះ​លើ​អេក្រង់ បាន​បង្ក​​ជា​ការ​ទើសទាល់​ចិត្ត​ពេល​ទស្សនា​វីដេអូ ឬ រូបភាព​មួយ​ចំនួន​ជា​ដើម។ នេះ​បាន​បង្ហាញ​ច្បាស់​ណាស់​ថា​ OnePlus ចង់​ឌឺ​ដល់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ទាំង​ពីរ Apple និង Samsung។

គួរ​ដឹង​ថា​ OnePlus 7 Pro បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​បង្កប់​កាមេរ៉ា​ Selfie នៅ​ក្នុង​តួ​ម៉ាស៊ីន ដើម្បី​ផលិត​បាន​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ និង​មាន​គែម​អេក្រង់​ស្ដើង​បំផុត។ អេក្រង់​របស់ OnePlus 7 Pro មាន​ទំហំ ៦,៧ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ៣១២០ ភីកសែល និង​មាន Refresh Rate ៩០ Hz៕​​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់