• 2019-05-28 01:52:32
  • ព័ត៌មាន

​អ្នក​បង្កើត TikTok ​គ្រោង​នឹង​ផលិត​ស្មាតហ្វូន​ខ្លួន​ឯង

  • 2019-05-28 01:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ByteDance ឬ​ Beijing ByteDance Technology Co Ltd ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​កម្មវិធី​វីដេអូ​ខ្លី​ដ៏​ពេញ​និយម TikTok ​ត្រូវ​បាន​គេ​ដឹង​ថា ​គ្រោង​នឹង​ផលិត​ស្មាតហ្វូន​ថ្មី​មួយ​ដោយ​ខ្លួន​ឯង។

​​នាយក​ប្រតិបត្តិ​ TikTok លោក ​Zhang Yiming បាន​ឲ្យ​ដឹង​ថា ​​​វា​ជា​ក្ដី​ស្រមៃ​ដ៏​សែន​ឆ្ងាយ​របស់​យើង ដែល​ចង់​បង្កើត​ឧបករណ៍​ផ្ទាល់​ខ្លួន​។ យើង​ដឹង​ថា​វា​ពិបាក​ទៅ​រួច ​តែ​ឥឡូវ​នេះ​វា​នៅ​ជិត​ក្ដី​ស្រមៃ​នោះ​កាន់​តែ​កៀក​ហើយ។

ទោះជា​​យ៉ាង​ណា​ ​រូបរាង​ស្មាតហ្វូន ​​និង​ទីតាំង​ត្រូវ​ប្រកាស​ចេញ​ផ្លូវ​ការ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែយោងតាមប្រភពព័ត៌មានជិតស្និទ្ធរាយការណ៍ថា TikTok បានស្នើសុំប័ណ្ណប៉ាតង់ស្មាតហ្វូនរួចរាល់ហើយ។ ដូចនេះ រូបរាងស្មាតហ្វូន TikTok បែបម៉េច ​សូម​រង់​ចាំ​មើល​ទាំង​អស់​គ្នា៕

​អត្ថបទទាក់ទង៖

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ រក្សា

មតិយោបល់