• 2019-05-27 03:47:57
  • ចំណេះដឹង

កម្មវិធី​​ពិសេស​​មួយ​ចំនួន​​មាន​តែ​បុគ្គលិក​ Apple ប៉ុណ្ណោះ​ដែល​អាច​ប្រើ​​បាន​

  • 2019-05-27 03:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជា​ក្រុមហ៊ុន​មួយ​ដែល​រក្សា​ការ​សម្ងាត់​បាន​ល្អ​បំផុត ដោយ​ផលិតផល​ថ្មីៗ​ត្រូវ​បាន​ផលិត​ក្នុង​បន្ទប់​សម្ងាត់​មួយ ​មាន​តែ​បុគ្គលិក​ប៉ុន្មាន​នាក់​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​​ចូល។ សំណាង​ល្អ​ដែល​មាន​ផលិតផល​សម្រាប់​ធ្វើ​តេស្ត​ខ្លះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ឲ្យ​អតិថិជន​​​ ដូច​នេះ​ទើប​គេ​បាន​ដឹង​ពី​កម្មវិធី​សម្ងាត់​មួយ​ចំនួនដោយ​ចៃដន្យ​​ ដែល​គេ​ប្រើ​សម្រាប់​តេស្ត​ទូរសព្ទ​។​

 ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​មួយ​ចំនួន​​មាន​តែ​​បុគ្គលិក​ Apple ប៉ុណ្ណោះ​ដែល​អាច​ប្រើ​​បាន៖

  • AppConnect៖
400px-apple_connect_ios_04

វា​ជា​សេវាកម្ម​សុវត្ថិភាព​មួយ​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ Apple ធ្វើ​ការ​ចូល​ទៅ​កាន់​កម្មវិធី​និង​សេវាកម្ម​ផ្សេង​ទៀត​បាន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ គេ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ Pattern ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​​​ការ​ដោះ​សោ​របស់​ទូរសព្ទ​ Android ដែរ។

  • Daily Download៖
450px-dailydownload04

វិបសាយ​ 9to5Mac បាន​ប្រទះ​ឃើញ​កម្មវិធី​មួយ​នេះ​កាល​ពី​ឆ្នាំ​២០១១។ វា​ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​បុគ្គលិក​​លក់​របស់​ Apple ដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ក្រុមហ៊ុន។

  • GK Tank៖
screen shot 2014-10-30 at 17.28.51

GK Tank គឺ​ជា​កម្មវិធី​មួយ​ដែល​ផលិត​ឡើង​សម្រាប់​ក្រុម​អ្នក​បង្កើត​កម្មវិធី​ដើម្បី​ធ្វើ​តេស្ត​មុខងារ​ Game Kit។

  • Inferno៖
inferno

បុគ្គលិក​ Apple ដំឡើង​កម្មវិធី​មួយ​នេះ​ដើម្បី​ត្រួត​ពិនិត្យ​មើល​នូវ​ Software និង​ Hardware របស់​ទូរសព្ទ​ ហើយ​វា​នឹង​បិទ​ទូរសព្ទ​​ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​​​កម្ដៅ​​ទូរសព្ទ​កើន​ឡើង​ដល់​ចំណុច​កំណត់​ណា​មួយ។

 ​​​​​​​- iPlano៖

bxsdij1iuaaiqhb

iPlano គឺ​ជា​កម្មវិធី​មួយ​ដែល​ណែ​នាំ​បុគ្គលិក​លក់​នៅ​តាម​សាខា​នីមួយៗ​ឲ្យ​ដឹង​ពី​ទីតាំង​ដែល​ត្រូវ​ដាក់​បង្ហាញ​ផលិតផល​នៅ​ក្នុង​ Apple Store។

  • MobileGenius៖
338px-mobilegenius12

កម្មវិធី​នេះ​គឺ​អាច​ឲ្យ​អ្នក​ជំនាញ​ខាង​ផ្នែក​ជួស​ជុល​ត្រួត​ពិនិត្យ​បញ្ហា​ដែល​កើត​មាន​​លើ​ផលិតផល​ណា​មួយ។

  • MobileRadar៖
mobileradaricon

នៅ​ពេល​ដែល​បុគ្គលិក​ Apple ប្រទះ​ឃើញ​ Bug(ភាព​មិន​ប្រក្រតី) លើ​ផលិតផល​ គេ​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​ដើម្បី​បំបាត់​ Bug នោះ​ដោយ​​ធ្វើ​ឲ្យ​វា​​ក្លាយ​​ទៅ​ជា​ File។

  • Operator៖
800px-operatorinternal

កម្មវិធី​នេះ​ប្រើ​សម្រាប់​តេស្ត​ផ្នែក​ផ្សេង​ៗ​​ដែល​មាន​នៅ​លើ​ iPhone, iPad និង iPod ដូច​ជា​ថ្ម​ Wifi និង​ Sensor មួយ​ចំនួន។

  • Receipts៖
450px-inside-receipts

ប្រសិន​បើ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទៅ​ញ៉ាំ​​អាហារ​ដើម្បី​ពិភាក្សា​រឿង​ការងារ​ក្រុមហ៊ុន​ ពួក​គេ​​ថត​រូប​វិក្កយបត្រ​រួច​បញ្ចូល​ក្នុង​កម្មវិធី​នេះ ដើម្បី​​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង។

  • Switchboard៖
switchboard_6.0_interface

វា​គឺ​ជា​ប្រភេទ​ App Store ដែល​ប្រើ​សម្រាប់​ Update កម្មវិធី​សម្ងាត់​របស់​ក្រុមហ៊ុន។

  • Touch Fighter 2
touchfighter2gameplay

​​​​វាជា​​ហ្គេម​បង្កើត​ដោយ​បុគ្គលិក​ក្រុមហ៊ុន​​ ប្រើ​សម្រាប់​តេស្ត​ល្បឿន​របស់​ iPhone៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់