• 2019-05-26 03:44:17
  • ព័ត៌មាន

Google ត្រូវ​ខាត​បង់​ប៉ុន្មាន​ ពេល​ចែក​ផ្លូវ​ជា​មួយ Huawei?

  • 2019-05-26 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល ៨៣ ថ្ងៃ​ខាង​មុខ​ទៀត​នេះ Google នឹង​កាត់​ផ្ដាច់​ទំនាក់ទំនង​ជា​ផ្លូវ​ការ​ជា​មួយ Huawei ដែល​ធ្វើ​ឲ្យ​ស្មាតហ្វូន Huawei នា​ពេល​អនាគត​មិន​អាច​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ថ្មី ឬ​ប្រើ​សេវាកម្ម Google បាន​ទៀត​នោះ​ទេ។

​គួរ​ដឹង​ថា​ Google មិន​មាន​ជម្រើស​ច្រើន​ឡើយ​លើ​បញ្ហា​នេះ ដោយ​សារ​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ បាន​ដាក់ Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​មិន​អាច​រក​ស៊ី​ជា​មួយ Huawei បាន​ត​ទៀត។

តាម​ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ Normura Instinet របស់​អាមេរិក បាន​ប៉ាន់​ស្មាន​ថា​​ពេល​ដែល Google ចែក​ផ្លូវ​​ជា​មួយ Huawei ក្រុមហ៊ុន​នេះ​ត្រូវ​បាត់​បង់​ចំណូល​ពី ៣៧៥ ទៅ ៤២៥ លាន​ដុល្លារ​​ដែល​បាន​​ Play Store។ នេះ​មិន​​គិត​ទាំង​កម្រៃ​ពី​សេវា​កម្ម​​ផ្សេងៗ​ដូច​ជា Gmail, Photos និង YouTube។

​ក្រុមហ៊ុន​ Normura Instinet បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន Huawei មាន​អ្នក​ប្រើ​ប្រាស់​សរុប​ប្រមាណ ៥០០ ​លាន​នាក់ នៅ​ទូទាំង​សកល​លោក ហើយ​មាន​ ៥២% គឺ​​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​ចិន ជា​ប្រទេស​ដែល​គ្មាន​ Google Play Store៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់