• 2019-05-25 03:15:00
  • ព័ត៌មាន

ចិន​ ចាប់ផ្តើម​ដាក់កាមេរ៉ា​ឃ្លាំមើល​ដំណើរ​មាយា​ទ​មនុស្ស ទោះខំលាក់មុខក៏នៅតែមើលស្គាល់

  • 2019-05-25 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

​អាជ្ញាធរ​ចិន​បានចាប់ផ្តើម​ដាក់ពង្រាយ​ឧបករណ៍​ឃ្លាំមើល​ថ្មី​មួយ នោះ​គឺ​ Software “​សម្គាល់​ដំណើរ​មាយា​ទ​របស់​មនុស្ស​” ដែល​ប្រើ​ទម្រង់​ដងខ្លួន​របស់​មនុស្ស​និង​របៀប​ដែល​ពួកគេ​ដើរ​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ សូម្បី​នៅពេលដែល​មុខ​របស់​ពួកគេ​ត្រូវបាន​បាំង​ពី​កាមេរ៉ា​ក៏ដោយ​។​

​លោក ហ៊័​ង យ៉ុង​ចិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Watrix បាន​និយាយថា ប្រព័ន្ធ​របស់ខ្លួន​អាច​កំណត់​អត្តសញ្ញាណ​មនុស្ស​នៅ​ចម្ងាយ​រហូតដល់​ទៅ ៥០ ម៉ែត្រ សូម្បីតែ​ពេល​ពួកគេ​បែរខ្នង​ឬ​បាំង​មុខ​ជិត​ក៏ដោយ​។ នេះ​អាចបំពេញ​ចន្លោះប្រហោង​ក្នុង​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ ដែល​ត្រូវការ​ការថតរូប​នៅ​កៀក និង រូបភាព​ផ្ទៃមុខ​របស់​មនុស្ស​ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​ធ្វើការ​។​

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានឱ្យដឹងថា កាលពី​ខែ​មុន​ក្រុមហ៊ុន Watrix បានប្រកាសថា​ខ្លួន​បាន​បង្កើន​ប្រាក់​ចំនួន ១០០ លាន​យ័ន (១៤,៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​និង​ការលក់​បច្ចេកវិជ្ជា​សម្គាល់​ឥរិយាបថ​របស់ខ្លួន​។​

​ប៉ូលិស​ចិន​កំពុង​ប្រើប្រាស់​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​ដើម្បី​កំណត់​អត្តសញ្ញាណ​មនុស្ស​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​និង​ចាប់​អ្នកដើរ​ឆ្លងផ្លូវ​ខុសច្បាប់ ហើយ​កំពុង​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​កាមេរ៉ា​ឃ្លាំមើល​របស់​ជាតិ​៕

ចុចអាន៖

អត្ថបទ៖ រក្សា

មតិយោបល់