• 2019-05-24 04:33:23
  • ព័ត៌មាន

ស្ថានទូត​អាមេរិកនៅខ្មែរ តំឡើង​ប្រព័ន្ធ​សូឡា​ឡើង​ពេញ​ដំបូល ដឹង​មួ​យ​ឆ្នាំ​អស់​ថ្លៃ​ប៉ុន្មាន​អត់?

  • 2019-05-24 04:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​សូឡា ឬ​ហៅ​ថាផ្ទាំង​ស្រូប​ថាមពល​ព្រះអាទិត្យ​ចំនួន ៩៤០ ផ្ទាំង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ដំបូល​ស្ថានទូត​អាមេរិក ដើម្បី​អបអរ​ទិវា​ភព​ផែនដីកាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា​កន្លង​ទៅ។

ដំបូល​នៃ​ស្ថានទូត​អាមេរិក ដែល​តំឡើង​​ប្រព័ន្ធ​សូឡា

តាម​ប្រភព​ពី​ទំព័រ​ផ្លូវការ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជាបាន​ឲ្យ​ដឹង​ថា ផ្ទាំង​ស្រូប​ថាមពល​ព្រះអាទិត្យ​ទាំងនេះ អាច​ស្រូប​ថាមពល​ព្រះអាទិត្យ​គ្រប់គ្រាន់​ស ម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ផ្ទះ​​ពលរដ្ឋ​បាន​ប្រហែល ២៤០ ​ខ្នង​ផ្ទះ និង​ធ្វើ​ឲ្យ​ស្ថានទូត​​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថាមពល​អគ្គិសនី​បាន ៦៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ "

ផ្ទាំង​ស្រូប​ថាមពល​ព្រះអាទិត្យ​នេះត្រូវ​ចំណាយ​ពេល ៧ ខែ ចាយ​លុយ​អស់​ជាង​ ១ លាន​ដុល្លារក្នុង​គោលបំណងធ្វើ​ជា​គំរូ​​ដល់ការ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ប្រើប្រាស់​អគ្គិសនី និង​​ចូលរួម​​កាត់​បន្ថយ​​ការ​បំពុល​បរិយាកាស​។

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់