• 2014-11-17 23:16:36
  • ព័ត៌មាន

​iOne ត្រៀម​ព្រឹត្តិការណ៍​អី​ដែរ?

  • 2014-11-17 23:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន Smart បាន​ប្រកាស​នឹង​​នាំ iPhone 6 និង iPhone 6 Plus ​មក​លក់​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ២១ វិច្ឆិកា ​ខាង​មុខ​មុន​នេះ​បន្តិច​ ស្រាប់​តែ​​​​​​ក្រុមហ៊ុន  iOne ក៏​​បាន​ប្រកាស​ ​ដែរ​ថា ​នៅ​ថ្ងៃ ២១ ​ខ្លួន​​ក៏​ត្រៀម​​​រៀបចំ​​ព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើល​​មួយ​ដែរ។

 

អាន៖ iPhone 6/6 plus ​នាំ​មក​ជូន​​ដោយ​​ក្រុមហ៊ុន​ Smart​​ ​​​មក​ដល់​​​ខែវិច្ឆិកា​​នេះ​​​

 

ទោះ​បី​​ក្រុមហ៊ុន​ iOne បាន​ប្រកាស​​​គម្រោង​​​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​​នេះ​មិន​បាន​បញ្ជាក់​​ថា​​ព្រឹត្តិការណ៍​អ្វី​​​ដែល​ខ្លួន​គ្រោង​រៀបចំ​​នោះ​ទេ។ ប៉ុន្តែ​គេ​សង្ស័យ​ថា ​អាច​​ជា​ការ​​​​ប្រកាស​ការ​​សម្ពោធ​​លក់​ទូរសព្ទ ​iPhone 6/6Plus ​នៅ​ទីផ្សារ​កម្ពុជា ទន្ទឹមពេល​គ្នា​​​​ការ​ប្រកាស​ដាក់​លក់​របស់​ក្រុមហ៊ុន Smart ដែរ​នោះ ​។

 

​ព័ត៌មាន​បន្ថែម Sabay នឹង​ជូន​នៅ​ពេល​ក្រោយ​ទៀត។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់