• 2019-05-17 03:40:59
  • ព័ត៌មាន

ជៀសវាង​ជួប​បញ្ហា​ដូច​នៅ​ប្រទេស​ចិន PUBG ចេញ​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​លេង​ក្រោម​វ័យ ១៨ ឆ្នាំ

  • 2019-05-17 03:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ហាមប្រាម​មិន​ឲ្យ​ដំណើរការ​ហ្គេម PUBG Mobile ​ក្រោយ​បិទ​ផ្លូវ​មិន​ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ស្របច្បាប់​មួយ​ដល់​ក្រុមហ៊ុន​មេ Tencent។ ដោយសារ​តែបែបនេះហើយ ទើប​ក្រុមហ៊ុនបាន​រឹត​បន្តឹង​យ៉ាង​ប្រញាប់ប្រញាល់​ នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ជៀសវាង​ក្រែងលោ​ជួប​បញ្ហា​ដូច​ក្នុង​ប្រទេស​ចិន។​

ថ្មីៗ​នេះ Tencent ​បាន​បញ្ចេញ​នូវ​ប្រព័ន្ធ​មុខងារ​ថ្មី​មួយ​សម្រាប់​រឹតបន្តឹង​អ្នក​លេង​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ។ យោង​តាម​របាយការណ៍​ពី Gamespot បាន​ចុះ​ផ្សាយ​ថា​កំណែ​ Update នៃ​ហ្គេម PUBG Mobile ​ជំនាន់​ក្រោយ​បង្អស់​បាន​តម្រូវ​ឲ្យ​អ្នក​លេង​វ័យ​ក្មេង​បាន​ទទួល​ជ្រាប​នូវ​សារ​ណែនាំ​ទាក់ទិន​នឹង​ហ្គេម​ទុក​ជា​មុន ពោល​គឺ​អ្នក​លេង​ក្រោម​អាយុ ១៨ ឆ្នាំ​នឹង​ឃើញ​សារ​ក្រើនរំលឹក​មួយ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ថា​សារ​នោះ​នឹង​លោត​ញឹកញាប់​ឬ​អត់​ទេ។ Tencent ក៏​បាន​សង្កត់​ធ្ងន់​ថា PUBG Mobile ជា​ហ្គេម​លើ​ជំនាន់ Mobile ដំបូង​បង្អស់​ដែល​ដាក់​បញ្ចូល​ប្រព័ន្ធ​តឹងរ៉ឹង​បែប​នេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tencent លោក Vincent Wang មាន​ប្រសាសន៍​ថា៖ "ការ​ប្រកាស​ថ្ងៃ​នេះ​គឺ​ជា​ជំហាន​មួយ​ដែល​ធានា​ថា​អ្នក​លេង​រាប់​លាន​នាក់​ទូទាំង​សកលលោក​អាច​បន្ត​ភាព​រីករាយ​ជាមួយ PUBG Mobile ប្រកប​ដោយ​ភាព​ត្រឹមត្រូវ"។

សព្វថ្ងៃ​ប្រព័ន្ធ​នេះ​កំពុង​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​អ្នក​លេង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី, ឥណ្ឌា, ណេប៉ាល់, អារ៉ាប់​រួម, គុយវ៉ែត, អ៊ីរ៉ាក់, អារ៉ាប៊ីសាអ៊ូឌីត​និង​អេហ្ស៊ីប ជាមួយ​ផែនការណ៍​ត្រៀម​ចេញ​ផ្សាយ​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់