• 2019-05-16 03:55:00
  • ព័ត៌មាន

​មិន​ហត់​ទិញ​ទឹកកក! ​ធុង​ក្លាសេ​នេះ ​ចង់​ញុំ​អី​ក៏​បាន​ត្រជាក់​ដល់​បេះដូង

  • 2019-05-16 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន GoSun ​បាន​ប្រកាស​ចេញ​ផលិតផល​ថ្មី​មួយ​ដែល​ជា ធុង​ក្លាសេ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ(Solar System) ​ដោយ​មិន​ចាំ​ទិញ​ទឹកកក​មក​ដាក់​ទេ។

​ផលិត​ផល​នេះ ​មាន​ទំហំ​ប៉ុន​ធុង​ធម្មតា ​ក៏​ប៉ុន្តែ​វា​មាន​ចំណុច​ពិសេស​ធំៗ​ ២ គឺ​អាចបញ្ជូន​ថាមពល​ពី​បន្ទៈ​សូឡា ​ដើម្បី​បង្កក​របស់​ក្នុង​ធុង ​និង​ផ្ទេរ​ថាមពល​ចេញ​ពី​បន្ទៈ​សូឡា​ទៅ​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ដូចជា ​ទូរសព្ទ ​PowerBank ជាដើម។

ធុងនេះចំណុះ ៤០ លីត្រ ឆាប់ត្រជាក់ពេលក្លាសេរបស់បាន​ញុំចំណាយពេលតែ ៥ នាទី។ វាប្រើរន្ធដោត 0X USB-C និងរន្ធបញ្ចេញAC 3X USB-A កម្លាំង 12 វ៉ុល អ្នក​អាច​ប្រើ​វា​បាន​គ្រប់​កន្លែង​ដែល​មាន​រន្ធ​ដោត​ភ្លើង​ដូច​ជា ​ទាំង​នៅ​លើ​ទូក​មាន​រន្ធ​ដោត​សាក​ភ្លើង ​ក្នុង​ហ្គារាស​ជួសជុល​ឡាន ​ឬទៅ​​កន្លែង​កំសាន្ត​នានា។

ចំពោះ​តម្លៃ​ចាប់​ផ្តើម​ចំពោះ​ម៉ូឌែល​គ្មាន​តុ​ដាក់​ផ្ទាំង​សូឡា​គឺ ៤៧៩ ដុល្លារបាន PowerBank មួយ។ ឯតម្លៃ ៥៤៩ ដុល្លារ​​ មានទាំង​បន្ទៈ​សូឡា​តូច​សម្រាប់​តែ​ធុង) និង​តម្លៃ ៦១៧ ដុល្លារ បានតុ​សូឡា​មួយ​ទៀត ឯជម្រើសផ្សេងទៀតអាចមើលរូបខាងក្រោម។ អ្នកអាចរកទិញតាមវិបសាយ indiegogo

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ រក្សា

មតិយោបល់