• 2019-05-15 04:30:00
  • ព័ត៌មាន

​Facebook ​បើក​កន្លែងដដែល​សារ​ថ្មី ដែល​ជាចំណុចធ្លាប់គេ Hack ​ចូល​ឆ្នាំ​មុន

  • 2019-05-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុខងារ View as profile ​ដែល​រង​ការ​វាយ​ប្រហារ​កាល​ពី​ពាក់​កណ្ដាល​​ឆ្នាំ ២០១៨ ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សារ​ជា​ថ្មី។ មុខងារ​នេះ​ធ្លាប់​បិទ​ម្តង​ហើយ ​បន្ទាប់​ពី​មាន​ការ​ប្ដឹង​ផ្តល់​ពី​អ្នក​ប្រើប្រាស់​ថា​ជា​ទ្វារ​សម្រាប់ Hacker ​ចូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់ពួក​គេ​ជាង ៥០ លានគណនី។

​Facebook ​បាន​សរសេរ​នៅ​ក្នុង​ប្លុក​របស់​ខ្លួន​ថា មុខងារ​ ‘View As’នេះ​មាន​អត្ថប្រយោជន៍ យើង​ចង់​ដាក់​វា​សារ​ថ្មី​វិញ តែយើងនឹង​​បង្កើន​សុវត្ថិភាព​ឲ្យ​ខ្ពស់​ជាង​មុន​។ View as ថ្មីនេះ មានបែងចែកជា ២ គឺ “View As Public” និងបន្ថែមព័ត៌មាន “Edit Public Details”។

​យ៉ាង​ណា​មិញ View as ជា​មុខងារ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​មើល​ Profile ខ្លួន​ឯង ថា​មានព័ត៌មានគ្រប់គ្រាន់ឬនៅ ពេលគេមើលមក ឬក៏សម្រាប់​ពេល​​មនុស្សផ្សេងថ្មីដែល​មិន​មែន​ជា​មិត្ត​អ្នក​ចង់​ Add មក​អ្នក គេអាចមើលតាមមុខងារនោះបាន។ សម្រាប់ប្រទេសដែលដាក់ឲ្យដំណើការឡើងវិញ Facebook មិនបានបង្ហើបនោះទេ ប្រហែលជាត្រូវអាប់ដែតជំនាន់ថ្មី ទើបអាចមើលឃើញវិញ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់