• 2019-05-14 04:50:00
  • ព័ត៌មាន

Hacker សុទ្ធតែខ្លាំងកូដ ចុះដឹង​ទេ​ក្រុម​ Hacker ​ប្រទេស​ណា​ខ្លាំង​ជាង​គេ​?

  • 2019-05-14 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 687

ចន្លោះមិនឃើញ

អាមេរិក​ដែល​ល្បី​ថា ​មាន​បច្ចេកវិទ្យា​ខ្លាំង​ តែ​ង​រង​ការ​វាយប្រហារ​នៅ​លើ​អនឡាញពី​សំណាក់​ Hacker ​មិន​ចេះ​ដាច់ ​ហើយ​ភាគ​ច្រើន​​បាន​ដាក់​ការ​សង្ស័យ​ថា ​ចិន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

​​​​តើ​ Hacker ​ចិន ​ឬ​ Hacker ​ប្រទេស​ណា​មួយ​ដែល​អ្នក​គិត​ថា ​ខ្លាំង​ជាង​គេ?​

រូបតំណាង

យោង​តាម​របាយការណ៍​ថ្មី​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​តាម​ដាន​សុវត្ថិ​ភាព​លើ​បណ្ដាញ​​អ៊ីនធឺណិត​ឈ្មោះ​ថា MWR InfoSecurity បាន​អោយ​ដឹង​ថា​ Hacker ដែល​មាន​ជំនាញ​ខ្លាំង​​គឺ​មក​ពី​ប្រទេស​ រុស្សី​ និង ​ចិន។

ទិន្នន័យ​​របស់​MWR ដែល​បាន​សិក្សា​ទៅ​លើ​​សុវត្ថិភាព​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​​អ៊ីនធឺណិត​របស់​​ចក្រភព​​អង់គ្លេស (UK cyber-security pros) បាន​បង្ហាញ​​ថា​ ៣៤ ភាគរយ​​នៃ​ក្រុម​ Hacker ខ្លាំង​ៗ​​គឺ​មក​ពី​ប្រទេស​រុស្សី​ ហើយ​បន្ទាប់​មក​គឺ​​​​ចិន​​​​​ដែល​មាន​​​១៨​ភាគរយ​​។

ដោយ​ឡែក​​​ ​អង់គ្លេស​​​មាន​តែ​១០​ភាគរយ​ ប៉ុណ្ណោះ​​​​ដែល​​មាន​ Hacker ​ពោរពេញ​ដោយ​ជំនាញ។

រូបតំណាង

តាម​ការ​ស្ទាប​ស្ទង់​​​ស្វែង​រក​​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​ Hacker ​​​រុស្សី ​និង​ចិន​​ឈរ​​លើ​​គេ​​ ​អ្នក​ចូលរួម​ ១១​ ភាគរយ​គិត​​​​​​ថា​គឺ​ដោយ​សារ​តែ​​​​ប្រទេស​ទាំង​ពីរ​នេះ​មាន​ការ​វិនិយោគ​ទុន​ច្រើន​ ​​ហើយ​១៤​ភាគរយ​ទៀត​ថា ​មក​ពី​មាន​ការ​​អប់រំ​លើ​ផ្នែក​នេះ​​បាន​ល្អ​ និង ​១៧​ភាគរយ​ទៀត​​ថា ​ដោយ​សារ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ​​​​ខ្ពស់​។

​ដោយ​ឡែក​ ​​អ្នក​ចូលរួម​​ ៣១ ភាគ​រយ​​បាន​លើក​ឡើង​ថា ​កត្តា​ទាំង​​បី​រួម​ផ្សំ​គ្នា​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ Hacker ​របស់​មហាយក្ស​ចិន ​និង​រុស្ស៊ី​ខ្លាំង​ជាង​គេ។

នាយក​បច្ចេកទេស​របស់​ MWR InforSecurity ​លោក ​Martyn Ruks ​បាន​និយាយ​ថា​៖ " ការ​រក​ឃើញ​យ៉ាង​ជាក់​លាក់​នេះ​បាន​បង្ហាញ​ថា​ក្រុម Hacker របស់​រុស្សី​និង​ចិន​គឺ​ពិត​ជា​​បាន​ទទួល​ការ​បណ្តុះបណ្ដាល ​និង​ការ​ឧបត្ថម្ភ​ដ៏​​ប្រសើរ។

​​មិន​ចំពោះ​ថា ​រឿ​ង​នេះ​​​​ពិត​​ឬ​ក៏​អត់ ​​​​អង់គ្លេស​គួរ​តែ​សិក្សា​លើ​ទិន្នន័យ​នេះ​ ព្រោះ​​ថា ​​ភាព​ខ្លាំង​នៃ​ជំនាញ​កុំព្យូទ័រ​នេះ​គួរ​ត្រូវ​បាន​បញ្ចូល​ក្នុង​របៀបវារៈ​សង្គម និង​នយោបាយ​​”។

លោក​បាន​បន្ថែម​ទៀត​ថា​៖ " ការ​បណ្ដុះ​បណ្ដាល​​ន​ផ្នែក​ប្រឹក្សា​ផ្នែក​សុវត្ថិភាព​​ដើម្បី​ឲ្យ​​ពួកគេ​ (ប្រជាជន​អង់គ្លេស) ​ទទួល​បាន​​​​ចំណេះ​ដឹង​ជំនាញ​​​​ក្នុង​ការ​​ការ​ពារ​ពី​ការ​​គំរាម​កំហែង​​​​នា​ពេល​បច្ចុប្បន្ន​ជា​រឿង​ដ៏​សំខាន់​បំផុត។

​បើ​ចង់​ឲ្យ​អ្វី​ៗ​ដំណើរការ​ប្រក្រតី​​យើង​ត្រូវ​ដឹង​ពី​ឫសគល់​​នៃ​ការ​វាយប្រហារ​ដើម្បី​ការពារ​វា​បាន​ដោយ​សុវត្ថិភាព”៕

អត្ថបទទាក់ទង៖

ប្រភព៖ secreti | betterme ប្រែ​សម្រួល៖ រក្សា

មតិយោបល់