- 2019-05-14 03:43:00
- ព័ត៌មាន
Galaxy Note 10 ក្រៅពីកាមេរ៉ាខ្លាំង ៤ គ្រាប់ សូម្បីបន្ទៈឈីបក៏ខ្លាំងពុំធ្លាប់មានពីមុនមក
- 2019-05-14 03:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note 10 ក្រៅពីកាមេរ៉ាខ្លាំង ៤ គ្រាប់ សូម្បីបន្ទៈឈីបក៏ខ្លាំងពុំធ្លាប់មានពីមុនមក
ចន្លោះមិនឃើញ
ចាប់តាំងពីឆ្នាំ ២០១១ ដែល Samsung ប្រកាសចេញដំបូងគេនូវប្រភេទទំហំ DRAM ១GB ដាក់លើស្មាតហ្វូនបន្តរហូតដល់ ៦GB ឆ្នាំ ២០១៥ ឡើងទៅ ៨GB ឆ្នាំ ២០១៦ ឥឡូវដល់ជំនាន់ DRAM ១២GB LPDDR4X ឆ្នាំ ២០១៩ ប្រភេទ eUFS ជំនាន់ ៣ (3.0) ទើបប្រកាសជាផ្លូវការនៅថ្ងៃនេះ(សម្រាប់RAM ជាគ្រឿងបង្គុំខាងក្នុង) តែតួខ្លួនប្រាកដសម្រេចយ៉ាងណានៅមិនទាន់ប្រកាសផ្លូវការទេ។
ប្រការនេះហើយធ្វើឲ្យ Galaxy Note 10 ដែលគ្រោងចេញនៅពាក់កណ្ដាលឆ្នាំ ២០១៩ នឹងក្លាយជាស្មាតហ្វូនមានទំហំផ្ទុកធំជាងគេ(១TB) ហើយកម្លាំងក៏ខ្លាំងជាងគេដែរ។
Note 10 រំពឹងថានឹងបំពាក់បន្ទៈឈីប Exynos 9825 SoC (10nm-class (1y-nm) ផ្ដល់ល្បឿនគណនានិងបញ្ជូនទិន្នន័យលឿនខ្លាំងមែនទែនត្រឹមតែ ៣៤,១(ជីហ្គាប៊ិតក្នុងមួយវិនាទី)។
ក្រៅពីនោះនៅមានផ្នែកកាមេរ៉ាគឺអាចនឹងឡើងដល់ ៦ គ្រាប់(មុខ២-ក្រោយ៤) សម្រាប់ Note 10 Pro ឯ ៥ គ្រាប់(មុខ១-ក្រោយ៤)សម្រាប់ Note 10 រីឯកាមេរ៉ា Note 10 5G ក៏អាចនឹងដូច Note 10 ធម្មតា។ ចំពោះតួនាទីឡេននីមួយៗ រឹតតែខ្លាំងមិនបាច់និយាយ។
ជាងនេះទៅទៀត វាក៏នឹងចោះរន្ធកណ្តាលអេក្រង់មួយ ទុកដាក់ឡេនកាមេរ៉ាមុខ ខុសពីម៉ូឌែល Galaxy S10/S10+ ដែលប្រើប្រាស់នៅផ្នែកខាងចំហៀង។
សេរ៊ី Note ឆ្នាំ ២០១៩ ត្បិតពុំមានរូបភាពគំរូព្រាងបង្ហាញ តែជឿជាក់ថានឹងបំពាក់នូវអេក្រង់កោងខ្លាំងជាង Note 7 ពោលគឺកោងខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រត្រកូល Note៕
អត្ថបទទាក់ទង៖