• 2019-05-12 08:20:00
  • ព័ត៌មាន

​Audi ​ឲ្យ​មាន់​ជិះ​ឡាន​ឡើង​ទំនើប​ស៊េរី ២០១៩ ហើយហៅសុទ្ធតែ មេ ទៀត(វីដេអូ)

  • 2019-05-12 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ផ្លូវការ​ខ្លី​មួយ​ដែល​មាន​រយៈពេល​ត្រឹម ១ នាទី​របស់​ក្រុមហ៊ុន​រថយន្ត Audi ​បាន​ទាក់​ចិត្ត​អ្នក​​ទស្សនា​មិន​តិច​នាក់​ទេ​ឲ្យ​ចាប់​ចិត្ត ​និង​ផ្ទុះ​សំណើច ក៏​​ព្រោះ​តែ​តួ​អង្គ​សំខាន់​ជា ​សត្វ​មាន់ ​ហើយ​មាន​ឋានៈ​តួនាទី ​ជា​មេធំ ​និង​បាន​ជិះ​រថយន្ត​ទំនើប​ទើប​នឹង​ចេញ​គឺ Audi Q8 ឆ្នាំ ២០១៩ ​ទៀត​ផង។

Audi Q8 ឆ្នាំ ២០១៩

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

​សូម​បញ្ជាក់​ដែរ​ថា ​គោលបំណង​នៃ​វីដេអូ​នេះ​ គឺការ​អបអរ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​​រថយន្ត Audi ​​ និង​​អបអរសាទរ​កីឡដ្ឋាន​ថ្មី​សន្លាង​ឈ្មោះ ​White Heat Lane​ របស់​ក្រុម​បាល់​ទាត់ ​Tottenham Hotspur ​ប្រទេស​អង់គ្លេស ​ដែល​ចាយ​លុយ​សាងសង់​អស់​ប្រមាណ​ជា​ ១ ប៊ីលាន​អឺរ៉ូ ទើបតែបញ្ចប់និងសម្ពោធរួចរាល់ កាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៩៕

កីឡដ្ឋាន​ White Heat Lane

ប្រភព៖ macrumors ប្រែ​សម្រួល៖ រក្សា

មតិយោបល់