• 2019-05-11 00:18:00
  • ព័ត៌មាន

មក​ស្គាល់​ម៉ាក​រថយន្ត Toyota ១៣ ម៉ូដែល ដែល​ តូយ៉ូតា (ខេមបូឌា) នាំ​ផ្ដាច់​មុខ​នៅ​កម្ពុជា

  • 2019-05-11 00:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) ទទួល​បាន​សិទ្ធិ​​ក្នុង​ការ​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​លើ​​យានយន្ត​ និង​គ្រឿង​បន្លាស់​សម្រាប់​ម៉ាក​រថយន្ត​ Toyota ចំនួន​ ១៣ ម៉ូដែល​ ដោយ​មាន​​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២០។

គួរ​ដឹង​ថា​យានយន្ត​ និង​គ្រឿង​បន្លាស់​សម្រាប់​ម៉ាក​រថយន្ត ទាំង ១៣ ម៉ូដែល ដែល តូយ៉ូតា (ខេមបូឌា) ​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​រួម​មាន​ Corolla, Hiace, Coaster, Landcruiser, Landcruiser Prado, RAV4, Hilux, Fortuner, Innova, Avanza, Vios, Rush និង Camry ដែល​សុទ្ធ​សឹង​ជា​រថយន្ត​​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​កម្ពុជា។

ការ​​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​នេះ​ដែរ​ មាន​ន័យ​ថា​ តូយ៉ូតា (ខេមបូឌា) មាន​សិទ្ធិ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ចាត់​វិធានការ​រារាំង​ទំនិញ​ដែល​នាំ​ចូល​ស្រប​គ្នា​ ក្នុង​រយៈពេល​ ៩០ ថ្ងៃ​ក្រោយ​ពី​ការ​​ទទួល​បាន​សិទ្ធិ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិ​ផ្ដាច់​មុខ​នេះ៕

អត្ថបទ៖ សុខហេង

មតិយោបល់