• 2019-05-10 03:19:58
  • ចំណេះដឹង

និយម​លេង​ Messenger គួរ​ប្រើ​មុខងារ​ថ្មី សន្សំ​ថ្ម​បាន​មិន​ចេះ​តិច

  • 2019-05-10 03:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook Messenger គឺ​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​មួយ​លើ​ពិភពលោក និង​នៅ​កម្ពុជា​ផង​ដែរ ដោយ​សារ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​ និង​មិន​ពិបាក​ប្រើ​ប្រាស់​​ឡើយ។ ថ្មីៗ​នេះ​ដែរ Facebook បាន​បន្ថែម​មុខងារ​ថ្មី​មួយ​នៅ​លើ Messenger ដែល​ធ្វើ​កម្មវិធី​នេះ​កាន់​តែ​ទាន់​សម័យ។

មុខងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Dark Mode ដែល​ពេល​ដំណើរ​ការ​ទៅ វា​នឹង​ធ្វើ​ឲ្យ​ផ្ទាំង​កម្មវិធី​ទាំង​មូល​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​តែ​ម្ដង។ មុខងារ​នេះ​បង្កើត​ក្នុង​គោល​បំណង​កាត់​បន្ថយ​ពន្លឺ​ចាំង​ភ្នែក​នៅ​ពេល​ប្រើ​ប្រាស់ ដូច​ជា​ប្រើ​ពេល​យប់​ជា​ដើម។

មិន​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​គុណ​សម្បត្តិ​មួយ​ទៀត​ក្នុង​ការ​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​​​របស់​ទូរសព្ទ។​ សម្រាប់​ទូរសព្ទ​ដែល​មាន​ប្រើ​ប្រាស់​អេក្រង់​ប្រភេទ OLED អាច​សន្សំសំចៃ​ថ្ម​បាន​យ៉ាង​ល្អ​បំផុត ពេល​ដំណើរ​ការ​មុខងារ Dark Mode។ នេះ​ក៏​ដោយ​សារ​​តែ​អេក្រង់​ OLED មិន​ចំណាយ​ថាមពល​ឡើយ​ពេល​បង្ហាញ​ពណ៌​ខ្មៅ ខុស​ប្លែក​ពី​ការ​បង្ហាញ​ពណ៌​ដទៃ​ទៀត។

ដើម្បី​ប្រើ​មុខងារ​ Dark Mode នេះ បើក​កម្មវិធី Messenger ឡើង រួច​ចុច​លើ​រូបភាព​​គណនី​របស់​អ្នក​ដែល​ស្ថិត​នៅ​ផ្នែក​លើ​ខាង​ឆ្វេង បន្ទាប់​មក​អូស​ដំណើរ​ការ​មុខងារ​នេះ​ជា​ការ​ស្រេច៕​​​

ចុចអាន៖

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់