- 2019-05-09 06:27:47
- ព័ត៌មាន
មើលទីស្នាក់ការ Apple ធ្វើហើយពេញរូបរាង ពិតជាអស្ចារ្យសម្បើម
- 2019-05-09 06:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទីស្នាក់ការ Apple ធ្វើហើយពេញរូបរាង ពិតជាអស្ចារ្យសម្បើម
ចន្លោះមិនឃើញ
Duncan Sinfield បានវិលត្រឡប់មកវិញជាមួយវីដេអូថ្មី ដែលប្រើប្រាស់ Drone ថតយកទិដ្ឋភាពទីស្នាក់ការ Apple Park តម្លៃ ៥ ពាន់លានដុល្លារ ពេលសាងសង់រួចរាល់ពេញរូបពេញរាង។
វីដេអូថ្មីនេះមានបង្ហាញអំពីអគារជាច្រើនដែលស្ថិតនៅខាងក្នុង Apple Park ក្នុងនោះរួមមានសាលមហោស្រព Steve Jobs ដែលជាទីតាំងប្រកាសចេញផលិតផល Apple ថ្មីៗជាដើម។ គួរដឹងថានៅក្នុង Apple Park មានសាងសង់នូវអគារជាច្រើន នៅលើផ្ទៃដីទំហំ ២៦ ម៉ឺនការ៉េ។ អគារមេនៅចំកណ្ដាលមានប្រើនូវផ្ទាំងកញ្ចក់ក្រាស់ៗធ្វើជាជញ្ជាំង ដែលអាចមើលឃើញទិដ្ឋភាពនៅខាងក្នុង ហើយនៅលើដំបូលមានក្រាលដោយបន្ទះសូឡារដើម្បីផ្គត់ផ្គង់ថាមពលដល់ទីស្នាក់ការទាំងមូល។
ខាងក្រោមជាវីដេអូថ្មីចុងក្រោយនៃទិដ្ឋភាព Apple Park ទាំងមូល ៖
ចុចអាន៖