• 2019-05-08 01:23:00
  • ព័ត៌មាន

លេខ ១ ដល់ លេខ ៣ Xiaomi វ៉ៃ​ផ្តាច់​នាម​ជា​ស្មាតហ្វូន​ Android មាន​ល្បឿន​លឿន​បំផុត

  • 2019-05-08 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 135

ចន្លោះមិនឃើញ

យោង​តាម​ការ​ចាត់​ចំណាត់ថ្នាក់​ពី AnTuTu ជុំវិញ​ពិន្ទុ​នៃ​ស្មាតហ្វូន​ Android មាន​ល្បឿន​លឿន​បំផុត​គិត​ត្រឹម​ខែ​មេសា ក្នុង​នោះ​សង្កេត​ឃើញ​តំណែង Top 3 សុទ្ធ​សឹង​ជា​ម៉ូឌែល​នៃ​ក្រុមហ៊ុន Xiaomi ទាំង​ស្រុង។

​កំពូល​តារាង​បាន​ទៅ​លើ Xiaomi Mi 9 Explorer ​មាន ៣៧៣ ៧១៥ ពិន្ទុ ស្រប​ពេល​ Mi 9 ឈរ​លេខ​បន្ទាប់​មាន ៣៧៣ ៥១១ ពិន្ទុ​និង​លេខ ៣ បាន​ទៅ​លើ​ Gaming Smartphone ម៉ូឌែល Black Shark 2 មាន ៣៧១ ៨៣៧ ពិន្ទុ។ ទាំង​បី​ម៉ូឌែល​តាម​ដឹង​សុទ្ធ​សឹង​ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ក្រោយ Qualcomm Snapdragon 855។

ស្រប​ពេល​ស្មាតហ្វូន​ការពារ​ជើង​ឯក​កាល​ពី​ខែ​ចាស់​គឺ​ Meizu 16s បាន​រំកិល​ចុះ​មក​លេខ ៤ តាម​ពី​ក្រោយ​ដោយ​ស្មាតហ្វូន​សម្រាប់​លេង​ហ្គេម​របស់​ Vivo គឺ​ម៉ូឌែល iQOO Monster ​និង​បន្ត​បន្ទាប់​មាន Galaxy S10+, Galaxy S10, Vivo iQOO, ZTE nubia Red Magic Mars និង Honor View 20 របស់ Huawei ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់