- 2019-05-07 01:28:00
- ព័ត៌មាន
កប់ហួស គំរូព្រាង PlayStation 5 រូបរាងថ្មី ច្នៃសុទ្ធតែភ្លើង LED រាងអក្សរ V
- 2019-05-07 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ហួស គំរូព្រាង PlayStation 5 រូបរាងថ្មី ច្នៃសុទ្ធតែភ្លើង LED រាងអក្សរ V
ចន្លោះមិនឃើញ
យោងតាមការច្នៃប្រឌិតថ្មីមួយចេញពី LetsGoDigital បានបង្ហាញនូវគំរូព្រាង (Concept) នៃម៉ាស៊ីនហ្គេម PlayStation 5 ដែលត្រៀមបង្ហាញក្នុងពេលខាងមុខ។
Concept នៃ PS5 ជំនាន់ក្រោយនេះ រចនារូបរាងប្លែកជាងជំនាន់មុន តែរក្សាតួខ្លួនពណ៌ខ្មៅស្រស់ដដែល ជាមួយការបន្ថែមនូវឆ្នូតរាងអក្សរ V ប្រដេញដោយភ្លើង LED អមស្លាក PS5 នៅខាងលើ។
ជុំវិញការបង្ហាញខ្លួនរបស់ PlayStation 5 ត្រូវបានព្យាករណ៍ថាមិនអាចធ្វើទៅបាននៅក្នុងឆ្នាំនេះឡើយ ពោលគឺរំពឹងពន្យារពេលដល់ឆ្នាំ ២០២០ ឯណោះ។
បន្ថែមចចាមអារ៉ាមកន្លងទៅ PS5 ទំនងជាប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី AMD Gen 3 Ryzen ចំនួន 8-core ដែលអាចគាំទ្រដល់ការបង្ហាញកម្រិតរូបភាព 8K និងមុខងារ Backwards Compatible ដែលអនុញ្ញាតឲ្យអតិថិជនអាចលេងហ្គេមនៃឌីសសេរ៊ីចាស់លើម៉ូឌែលថ្មីនេះបាន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: