• 2019-05-03 08:02:05
  • ព័ត៌មាន

SALA និងGoGames ពង្រីកមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល SADIF រហូតដល់៨ ក្រុមហ៊ុន

  • 2019-05-03 08:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បាន​ប្រកាស​ពី​ការ​វិនិយោគ​ថ្មី​ចុងក្រោយ​បំផុត​របស់​ខ្លួន​ទៅលើ​ក្រុមហ៊ុន SALA ដែល​ជា​កម្មវិធី​គ្រប់​គ្រង​ដំណោះស្រាយ​សម្រាប់​សាលា​រៀន ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ក្រុមហ៊ុន GoGames ដែល​ផ្លាត​ហ្វ​ម​ហ្គេម​កម្សាន្ត​ក្នុង​ទូរ​ស័​ព្ទ​ដៃ ដែល​កំពុង​ដាក់ឲ្យ​ដំណើរ​ការ​នៅ​កម្ពុជា។

ការ​វិនិយោគ​បន្ថែម​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មូលនិធិ​អាជីវកម្ម​របស់ SADIF ព​ង្រី​ក​ខ្លួន​រហូតដល់​ទៅ​៨​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​អាជីវកម្ម​បែប​ឌីជីថល​ផ្សេង​ទៀត​មាន​ដូចជា​ក្រុមហ៊ុន Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និង​ក្រុមហ៊ុន Okra Solar។

ទាក់ទង​នឹង​ការ​បញ្ជូន​ក្រុមហ៊ុន​ទាំង ២ នេះ លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់​គ្រង​មូល​និធិ SADIF បាន​ឲ្យ​ដឹង​ថា​៖ «​ការ​វិនិយោគ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា បច្ចេកវិទ្យា​ឌីជីថល​មាន​ឥទ្ធិ​ពល​លើ​របៀប​ដែល​យើង​រៀន​សូត្រ និង​ការ​លេង​កម្សាន្ត។ ក្រុមហ៊ុន SALA ពង្រឹង​អំណាច​ដល់​សាលា​រៀន ​និង​ស្ថាប័ន​អប់​រំ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​​លទ្ធភាព និង​ការ​គ្រប់​គ្រង​ទិន្នន័យ​របស់​សិស្ស​ដោយឡែក ក្រុមហ៊ុន GoGames ជា​ផ្លាត​ហ្វ​ម​ហ្គេម​តាម​ទូរ​សព្ទ​ដៃ អនុញ្ញាត​អ្នក​ចូលចិត្ត​លេង​ហ្គេម​រីករាយ​ជាមួយ​ហ្គេម​រាប់រយ​ជាមួយ​ការ​ជាវ​ដោយ​ភាព​ងាយ​ស្រួល​លើ​ឧបករណ៍​ប្រើប្រាស់​របស់​ពួកគេ​ពួកគេ"។

SALA គឺជា​កម្មវិធី​គ្រប់​គ្រង​សាលា​រៀន ដែល​ត្រូវ​បាន​បង្កើតឡើង​ជាពិសេស​សម្រាប់​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី ១២ និង​សាកល​វិទ្យា​ល័យ​។ ជាមួយនឹង​កម្មវិធី​ផ្សេងៗ​ដូចជា​ការ​គ្រប់​គ្រង​សិស្ស ធន​ធាន​មនុស្ស ការ​បង់ប្រាក់ ព្រម​ទាំង​រដ្ឋបាល​សម្រាប់​សាលា​រៀន​។ ប្រព័ន្ធ​របស់ SALA អនុញ្ញាត​ឲ្យ​រដ្ឋបាល​សាលារៀ​ន ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​ការ​ទំ​នាក់​ទំ​ន​ង និង​គ្រប់​គ្រង​កម្មវិធីសិក្សា ជាមួយ​គ្រូ​ប​ង្រៀន សិស្ស និង អាណាព្យាបាល​។ កម្មវិធី​បច្ចុប្បន្ន​មានដូចជា តារាង​ពិន្ទុ តារាង​ពេលវេលា វត្តមាន របាយការណ៍​ជា​មូលដ្ឋាន និង​ការ​គ្រប់​គ្រង​កន្លែង។ ក្រុមហ៊ុន SALA ក៏​កំពុង​សហការ​ជាមួយ New Generation School ដែល​ជា​កម្មវិធី​កំណែទម្រង់​អប់​រំ​ទូទាំង​ប្រទេស​របស់​ក្រសួង​អប់​រំ យុវជន និង​កីឡា​ដើម្បី​សាកល្បង​ប្រើ​ដំណោះស្រាយ​នេះ នៅ​សាលា​រដ្ឋ​ចំ​នួន ៤ សាលា។

ចំណែក​ GoGames គឺជា​កម្មវិធី​ហ្គេម​សម្រាប់​ជាវ​តាម​ទូរ​សព្ទ​ដៃស​ម្រាប់​ប្រ​ព័​ន្ធ Android ដែល​មាន​កម្មវិធី​ហ្គេម​ជាង​៤០០​កម្មវិធី​។ ក្រុមហ៊ុន​នេះ ផ្តោតលើ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន និង​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា "Netflix of Games" ដោយសារតែ​គំរូ​អាជីវកម្ម​របស់​ខ្លួន ភាពងាយស្រួល និង ជ​ម្រើ​ស​ផ្សេងៗ​។ ក្រុមហ៊ុន GoGames អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាចចូល​ទៅកាន់​កម្មវិធី​ហ្គេម​ល្បីៗ​ដោយ​មិន​មាន​កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម ឬ​ការ​ជាវ​តាម​រយៈ​កម្មវិធី​នោះ​តែម្តង ដោយ​តាម​តម្លៃ​ជាង​ប្រចាំខែ​ដែល​មានការ​ប្រកួត​ប្រជែង​​ក្នុង​ទីផ្សារ​។

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata បាន​បន្ថែម​ថា​៖ «​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យា​ចល័ត និង​ការ​ផ្តល់​កញ្ចប់​ទិន្នន័យ​ដែល​មានតម្លៃ​សម​រម្យ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ទទួល​ជោគជយ​ទៅលើ​កម្មវិធី​ហ្គេម​លើ​ទូរសព្ទ​ចល័ត។ សព្វថ្ងៃ​នេះ អ្នក​អាច​ដាក់​វីដេអូ​ហ្គេម​ក្នុង​ហៅ​ប៉ៅ​របស់​អ្នក និង​លេង​ហ្គេម​នោះ ពេលណា​ក៏បាន ក្នុង​តម្លៃ​ថោក​សម​រម្យ។ ក្រុមហ៊ុន GoGames បាន​បង្ហាញ​ឲ្យ​ថា ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​តម្លៃ​ដែល​មាន​ភាព​ផ្សេងគ្នា ទៅកាន់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ជា​យុវជន នៅ​អាស៊ី ដែល​នឹង​នាំ​ឲ្យ​មានឱ​កាសនៃ​ការបង្កើត​កម្មវិធី​រក​ប្រាក់​ប្រាក់​បាន​ជាច្រើន ទៅ​ថ្ងៃ​អនាគត​»​។

ការ​វិនិយោគ​វគ្គ​នេះ SADIF បាន​ធ្វើការ​សហ​វិនិយោគ​ជា​​មួយ​មូល​និធិ​បណ្ដាក់ទុន​សកល SOSV និង MOX ដែល​ជា​ផ្នែក​មួយ​នៃ​អ្នក​ជំរុញ​ការ​វិវត្ដ​តាម​រយៈ​ទូរ​សព្ទ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា

មតិយោបល់