• 2019-05-06 10:00:00
  • ផលិតផលថ្មី

App ដឹកទំនិញថ្មីមួយកំពុងត្រៀមខ្លួនបម្រើសេវាកម្មដឹកជញ្ជូនទំនិញឆាប់រហ័ស (Express Delivery Service) ក្នុងទីក្រុងភ្នំពេញឆ្នាំ ២០១៩នេះ

  • 2019-05-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ការវិវត្តន៍​នៃ​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ការដឹក​ទំនិញ ការផ្ញើ​អីវ៉ាន់ របស់របរ​ផ្សេងៗ និង​ជាពិសេស​ទីផ្សារ​អន​ទ្បា​ញ​បាននឹង​កំ​ពុងរីក​រាលដាល​ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ច្រើន​ពី​សំ​ណាក់ អតិ​ថិ​ជន​គ្រប់​ស្រទាប់វណ្ណៈ​។

ទ​ន្ទឹ​ម​នឹងនោះ​ដែរ ការរីក​រាលដាល​នៃ​បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ ផលិតផល ឫ​ឯកសារ​ផ្សេងៗ បាន​នឹង​កំពុង​មាន​វត្តមាន​លើ​ទីផ្សារ​នេះ​ផងដែរ ក៏ប៉ុន្តែ​សេវាកម្ម​ដឹក​ទំនិញ (Delivery Service) ហាក់ដូចជា​ពុំទាន់​បាន​ចូលរួម​បម្រើ​បង​ប្អូន​អតិ​ថិ​ជន​ឲ្យ​ល្អ​ជាទី​ពេញចិត្ត​នៅ​ទ្បើ​យ​ទេ ដោយហេតុ​ក្រុមហ៊ុន​ដឹកជញ្ជូន​នោះ​កំពុងប្រ​ឈម​នឹង​កង្វះខាត​បុគ្គលិក​ដឹក​ទំ​និ​ញ និង​មានការ​ចំណាយ​ច្រើន​ទៅលើ​ប្រតិបត្តិការ​របស់ខ្លួន​។

មិនមែន​ចៃដន្យ​ទេ ដែល​លេច​វត្តមាន App ដឹក​ទំនិញ​លើ​ទីផ្សារ​នេះ ដោយ​មើលឃើញ​បញ្ហា​ដូចខាងលើ​នេះ ក្រុមហ៊ុន នី​ដ ឌី​លី​វើរ (Need Deliver) គឺជា​ទម្រ​ង់ (Platform) នៃ​សេវា​ដឹក​ទំនិញ​ដែល​នឹងចូលរួម​ចំ​ណែ​ក​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់បង​ប្អូន ​ដែល​ប្រកបមុខរបរ​ដឹកជញ្ជូន​នេះ​នេះ​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ទ្បើង​តាម​រយៈ​ការ​ប្រើប្រាស់​សេវា​ដឹក​ទំ​និ​ញ​ដោយ Application មួយ​នេះ។

យ៉ាងណា​មិញ សម្រាប់​បង​ប្អូន​ប្រជា​ជន​ដែល​កំពុង​រស់នៅក្នុង​រាជធានី​ភ្នំ​ពេញ​នឹង​អស់​កង្វល់​លើ​បញ្ហា​ផ្ញើ​ទំ​និ​ញ ផលិតផល ឯកសារ ឫ របស់របរ​ផ្សេងៗ​ទៀតហើយ ដោយ​គ្រាន់តែ​បង​ប្អូន​ទាញ​យក​កម្មវិធី​នេះ (Need Deliver App)ទៅលើ​ទូរ​ស័​ព្ទដៃ (Smart Phone) ឥឡូវនេះតាមរយៈ៖

រួច​ចុះឈ្មោះ​ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរ​ស័​ព្ទ នោះ​បងប្អូ​ននឹង​ទទួលបាន​សេវាកម្ម​ដឹក​ទំ​និ​ញ​ឆាប់រ​ហ័​ស​ ដោយ​ពុំ​ចាំបាច់​រង់ចាំ​ទៀ​ត​ទ្បើ​យ ព្រម​ទាំង​ទទួលបាន​នូ​វ​ការធានា​រាល់​ការខូចខាត និង​បាត់បង់​ផ្សេងៗ​ទៀតផង៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់