• 2019-04-29 09:22:35
  • ព័ត៌មាន

នេះសុទ្ធតែអ្នកសំណាង ឈ្នះរង្វាន់ដ៏សម្បើមពី LG

  • 2019-04-29 09:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា​នេះ ក្រុមហ៊ុន LG Electronics បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ពី​ប្រូម៉ូសិន “ឈ្នះ​រង្វាន់​ដ៏​សម្បើម​ពី​ LG” ​បន្ទាប់​ពី​ការ​ចាប់​រង្វាន់​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន LG Electronics ផ្ទាល់ ហើយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រុមហ៊ុន ggear, Sunximexco, K4 Group រួម​នឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប។

ក្រុមហ៊ុន LG Electronics (Thailand) Co., Ltd បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀប​ចំ​កម្មវិធី​ប្រូម៉ូសិន​នេះ ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​រយៈ​ពេល​មួយ​ខែ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ពោល​​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​មិនា រហូត​ដល់ ថ្ងៃ​ទី ២១​ ខែ​មេសា ឆ្នាំ ២០១៩ ដែល​មាន​រង្វាន់​ដូច​ជា ៖

  • ទូរទស្សន៍​ទំនើប​ប្រភេទ LG OLED ៦៥​ អ៊ីញ ចំនួន ១ រង្វាន់,
  • ទូ​ទឹកកក ដែល​គោះ​មើល​ដល់​ខាង​ក្នុង LG Instaview ចំនួន ១ រង្វាន់
  • ម៉ាស៊ីន​បោក​គក់​ភ្លោះ (បោកគក់២ថ្នាក់ក្នុងពេលតែមួយ) LG Twin Wash ចំនួន ២ រង្វាន
  • ម៉ាស៊ីនត្រជាក់ LG មានបំពាក់ឧបករណ៍‌‌‌បន្សុទ្ធខ្យល់ ២ សេះ ចំនួន ២ រង្វាន់
  • ម៉ាស៊ីនត្រជាក់ LG ប្រភេទ Skincare ១,៥​ សេះ ចំនួន ៤ រង្វាន់

​សម្រាប់​ម្ចាស់​រង្វាន់​ទាំង ៥ ប្រភេទ ដែល​បាន​រក​ឃើញ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​​នេះ មាន​ដូច​ត​ទៅ​នេះ ៖

  • រង្វាន់​ទី ១ ទូរទស្សន៍​ទំនើប​ប្រភេទ LG OLED 65 អ៊ីញ ចំនួន ១ រង្វាន់​បាន​ទៅ​លើ :

១. ឈ្មោះ IN Lom Angchan លេខ​កូដ 000002

  • រង្វាន់​ទី ២ ទូ​ទឹកកក LG ដែល​គោះ​មើល​ឃើញ​ដល់​ខាងក្នុង Instaview ចំនួន១រង្វាន់ បាន​ទៅ​លើ :

១. ឈ្មោះ គង់ សុកោណ លេខ​កូដ 000223

  • រង្វាន់ទី ៣ ម៉ាស៊ីន​បោក​គក់​ភ្លោះ LG Twin Wash ចំនួន ២ រង្វាន់​បាន​ទៅ​លើ:

១. ឈ្មោះ ប្រាក់ ផល្លា លេខកូដ 004301

២. ឈ្មោះ សុធា លេខកូដ 000048

  • រង្វាន់ទី ៤ ម៉ាស៊ីនត្រជាក់បំពាក់ឧបករណ៍បន្សុទ្ធខ្យល់ LG Purify ២ សេះ ចំនួន២ រង្វាន់ បានទៅលើ :

១. ឈ្មោះ ហ៊ សេងហ៊ាក់ លេខកូដ 000538

២. ឈ្មោះ ហ៊ត សារិន លេខកូដ 009944

  • រង្វាន់ទី ៥ ម៉ាស៊ីនត្រជាក់ LG Skin Care ១ សេះកន្លះ ចំនួន៤ រង្វាន់បានទៅលើ :

១. ឈ្មោះ កៅ វណ្ណះ លេខកូដ 009932

២. ឈ្មោះ កុន ហេជីន លេខកូដ 007174

៣. ឈ្មោះ ភឿន សុធឿន លេខកូដ 008372

៤. ឈ្មោះ សុខ អ៊ីម លេខកូដ 009623

ក្រុមហ៊ុន LG Electronics (Thailand) បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ក្រៃលែង​ដល់​បណ្ដា​អតិថិជន​ដែល​តែង​តែ​គាំទ្រ និង​ទុកចិត្ត​លើ​ផលិតផល LG ជា​ដរាប​មក។ ក្រុមហ៊ុន​ក៏​បាន​សន្យា​ថា នឹង​បង្កើត​កម្មវិធី​ប្រូម៉ូសិន​ថ្មីៗ​ទៀត​នា​ពេល​ខាង​មុខ​ដើម្បី​ផ្តល់​នូវ​ឱកាស​ដល់​អតិថិជន​​ឲ្យ​ទទួល​បាន​នូវ​រង្វាន់​ពិតៗ​ពី LG៕

អត្ថបទ៖ សុខហេង

មតិយោបល់