• 2019-04-27 01:52:00
  • ព័ត៌មាន

៤ ចំណុច​លើ Subaru Forester ទាក់ទាញ​ចិត្ត​អ្នក​ស្រលាញ់​រថយន្ត​ប្រភេទ SUV

  • 2019-04-27 01:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ស៊េរី​ថ្មី​ជា​ច្រើន​របស់ Subaru តែ​ម៉ូដែល​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាង​គេ​នោះ គឺ​រថយន្ត SUV ថ្មី Subaru Forester ជំនាន់​ទី៥ ដែល​ជា​ដូច​ម៉ូដែល​ដំបូង​ដែល​ត្រូវ​បាន​ដំឡើង​នៅ​រោង​ចក្រ​ក្នុង​ប្រទេស​ថៃ។

ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ដំឡើង​រថយន្ត Subaru នៅ​ប្រទេស​ថៃ​ក៏​បាន​តាំង​បង្ហាញ​រថយន្ត​ប្រភេទ SUV ដំបូង​គេ​នេះ​ផង​ដែរ។ Forester ជំនាន់​ទី ៥​នេះ​​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ទំហំ ២,០ លីត្រ​អាច​បង្កើន​កម្លាំង​បាន ១៤៣ សេះ និង​កម្លាំង​រមួល​បាន ១៨៨ ញូតុន​ម៉ែត្រ។

Subaru Forester មិន​ត្រឹម​តែ​ជា​រថយន្ត​ដែល​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ​របស់​ Subaru ទៀត​ផង​ដែល​មាន​ដូច​ជា៖

  • Symmetrical All-Wheel Drive ដែល​អាច​បែក​ចែក​ថាមពល​ពី​ម៉ាស៊ីន​ឲ្យ​បាន​សមស្រប​ដល់​កង់​ទាំង ៤ គ្រប់​ពេល​វេលា ធ្វើ​ឲ្យ​ការ​បើកបរ​ប្រកប​ដោយ​អានុភាព និង​ងាយ​ស្រួល​បញ្ជា។

  • Boxer Engine គឺ​ជា​ម៉ាស៊ីន​ដែល​ Subaru ផលិត​ឡើង​គ្រប់​រថយន្ត​របស់​ខ្លួន​ជា​ប្រភេទ​ម៉ាស៊ីន Boxer (ស៊ីឡាំង​រត់​ផ្ដេក ឆ្វេង ស្ដាំ) ដែល​ធ្វើ​ឲ្យ​រថយន្ត​មិន​មាន​រំ​ញ័រ​ខ្លាំង មាន​លំនឹង​ល្អ។

  • New Global Platform ជា​ទម្រង់​តួ​រថយន្ត​ដែល Subaru ផលិត​ឡើង​មក​មាន​ភាព​ធន់​ជា Frame Structure មាន​គន្លាក់​រឹង​មាំ និង​មាន Stabilizer (ដុំ​រក្សា​លំនឹង) ដែល​បំពាក់​ជាប់​ទៅ​នឹង​តួ​រថយន្ត​ផ្នែក​ខាង​ក្រោយ ធ្វើ​ឲ្យ​តួ​រថយន្ត​នឹង បើក​បរ​មិន​ឃ្លោង និង​រលូន​ទៅ​មុខ​បាន​ល្អ។

  • Intelligent EyeSight Technology ជា​បច្ចេកវិទ្យា​ប្រើ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ប៉ាណា​ខាង​មុខ​កញ្ចក់ ដើម្បី​ត្រួត​ពិនិត្យ​មើល​អ្វី​ដែល​នៅ​ជុំវិញ និង​សម្រាប់​ដំណើរ​ការ​មុខងារ​សុវត្ថិភាព​ជាដើម​ដូចជា ការ​ប្ដូរ​គន្លង​រថយន្ត ការ​សម្គាល់​មាន​ឧបសគ្គ​នៅ​ខាង​មុខ និង Adaptive Cruise Control ជា​ដើម។

កន្លង​ទៅ​ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ បាន​បំបែក​កំណត់​ត្រា​ការ​លក់​រថយន្ត​ជាង ១០០គ្រឿង​ក្នុង​ក្នុង​កម្មវិធី​ពិពណ៍​រថយន្ត Bangkok International Moto Show កាល​ពី​ខែ មិនា កន្លង​ទៅ ដោយ​អតិថិជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ម៉ូដែល ស៊ូបារុ Forester នេះ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់