- 2019-04-26 06:10:00
- ព័ត៌មាន
លូកដៃធ្វើរឿងធំមួយ Nokia ខាតលុយរយលាននាត្រីមាសដំបូង តែថ្ងៃមុខសង្ឃឹមបានផ្លែផ្កាច្រើន
- 2019-04-26 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លូកដៃធ្វើរឿងធំមួយ Nokia ខាតលុយរយលាននាត្រីមាសដំបូង តែថ្ងៃមុខសង្ឃឹមបានផ្លែផ្កាច្រើន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nokia បានប្រកាសពីលទ្ធផលចំណូលប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៩ ដោយបង្ហាញឲ្យឃើញថាមានការខាតបង់ដ៏ច្រើនសន្ធឹកធៀបនឹងឆ្នាំចាស់ក្នុងអំឡុងពេលដដែល។
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់បានខាតបង់ប្រាក់ប្រមាណ ២៥៤ លានអឺរ៉ូឬ ២៨២ លានដុល្លារ ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៨ ដែលកើបបានប្រាក់ចំណេញខ្ទង់ ៥១ លានដុល្លារ។ អាថ៌កំបាំងនៃការខាតបង់នេះ ក៏ប្រទាញប្រទង់ខ្លាំងក្រោមការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធ 5G ដែលជាគម្រោងធំមួយ ត្បិតអីសព្វថ្ងៃ Nokia មិនទាន់ទទួលបានផ្លែផ្កាអ្វីក៏ដោយ។
ក្នុងនោះក្រុមហ៊ុន Ericsson របស់ស៊ុយអែតនិង Huawei របស់ចិនក៏រាប់បញ្ចូលជាគូប្រជែង 5G របស់ Nokia ប៉ុន្តែចាប់តាំងពីមានការព្រួយបារម្ភជុំវិញប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនចិន នេះក៏បង្ហាញពីឱកាសដ៏វិសេសវិសាលសម្រាប់ Nokia ក្នុងការប្រជែងចាប់យកប្រយោជន៍ធំនាពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបាននឹងកំពុងស្វែងរកដៃគូសហការលើការផ្គត់ផ្គង់ឧបករណ៍ 5G សម្របពេល Huawei បាត់បង់ឱកាស បែបនេះក៏ដល់ពេល Nokia អាចក្រោកឈរឡើងវិញ និងរំពឹងកើបប្រាក់ចំណេញក្នុងរយៈពេលយូរទៀតផង។
តាមពិតទៅ Nokia ក៏មិនសមខាតបង់ច្រើនដល់ថ្នាក់នេះដែរ នោះក៏ដោយសារថ្មីៗនេះខ្លួនបានបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងលើប្រាក់សុទ្ធ ២០០ លានអឺរ៉ូទាក់ទិននឹងការផ្គត់ផ្គង់ឧបករណ៍ 5G នៅប៉ែកអាមេរិកខាងជើង ជាកត្តាទាញឲ្យចំណូលមានការបាត់បង់ច្រើនមិនគួរឲ្យជឿ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: