• 2019-04-25 06:53:06
  • ព័ត៌មាន

មិនទាន់បានពាក់ AirPod 2 ផង ចេញដំណឹង AirPod 3 លក់ចុងឆ្នាំនេះ មានមុខងារពិសេស

  • 2019-04-25 06:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Digitimes បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​ Apple ​កំពុង​​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ដំឡើង និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ដើម្បី​ត្រៀម​នូវ​កាស​ AirPods ជំនាន់​ទី​បី ចេញ​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៩ នេះ។

ប្រភព​ដដែល​នេះ​បាន​និយាយ​ថា​ មុខងារ​សំខាន់​លើ​ AirPods ស៊េរី​ចុង​ក្រោយ​នេះ គឺ​មុខងារ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ។ AirPods 3 នេះ​រំពឹង​ថា​នឹង​ផលិត​ដោយ​ក្រុមហ៊ុន​ Inventec and Luxshare Precision ដូច​ជា​​កាស​ AirPods 2។

​ក្រៅ​ពី​ Digitimes នេះ​ ប្រភព​ផ្សេង​ដូច​ជា​ OnLeaks ​​កាល​ពី​ខែ​កុម្ភៈ​ធ្លាប់​បាន​និយាយ​ថា​ AirPods ​មាន​ឆ្នាំង​សាក​ឥត​ប្រើ​ខ្សែ​អាច​នឹង​ចេញ​ឆាប់ៗ​នេះ (ជា​លទ្ធផល​ពិត​ជា​ចេញ​មែន​នៅ​ខែ​មីនា) ប៉ុន្តែ​ AirPods ដែល​មាន​មុខងារ​ថ្មី​ដូច​ជា​មុខងារ​ទប់​សំឡេង​រំខាន និង​​​ជម្រើស​ពណ៌​ខ្មៅ អាច​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ខែ​កញ្ញា ដល់​វិច្ឆិកា​ខាង​មុខ​នេះ៕​

ចុចអាន​៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់