• 2019-04-24 03:39:58
  • ព័ត៌មាន

OnePlus 7/7 Pro ​ប្រកាស​ថ្ងៃ​ ១៤ ឧសភា​នេះ តម្លៃ​រំពឹង​ទុក​ពី ៥៧៩ ដុល្លារ​ឡើង​ទៅ

  • 2019-04-24 03:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus បាន​បង្ហើប​ជា​សាធារណៈ​កាល​ពី​យប់មិញ​ជុំវិញ​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ផ្លូវការ​នៃ​ស្មាតហ្វូន​ធុន​ធ្ងន់ OnePlus 7 និង OnePlus 7 Pro ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៤ ឧសភា ជាមួយ​ការ​ចេញ​លក់​លើ​ទីផ្សារ​សកលលោក​នា​ថ្ងៃ​ទី ២២ ក្នុង​ខែ​ដដែល។

ត្បិត​អី​ទាំង​តម្លៃ​និង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ពុំ​ទាន់​មាន​ការ​បង្ហើប​ជាក់លាក់ តែ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ជឿ​ថា OnePlus 7 នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៥៧៩ ដុល្លារ​ ឡើង​ទៅ ស្រប​ពេល OnePlus 7 Pro ​ថ្លៃ ៧៤៩ ដុល្លារ បន្សំ​ជំនាន់ 5G ខ្ពស់​ដល់ ៨៩៩ ដុល្លារ

តាម​ការ​ប៉ាន់ប្រមាណ OnePlus 7 នឹង​ដើរ​តាម​គន្លង​ចាស់​របស់ 6T ​ដោយ​ប្រើប្រាស់​អេក្រង់ ៦,៤ អ៊ីញ មាន​មាត្រដ្ឋាន ១៩.៥:៩ ដដែល តែ​វិវត្ត​ឡើង​ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 855 អម RAM 6GB/8GB និង​ជម្រើស​អង្គ​ផ្ទុក 128/256GB។ សម្រាប់​ត្រកូល Pro នឹង​មាន​អេក្រង់​ធំ​ជាង​មុន​ដល់​ទៅ ៦,៧ អ៊ីញ លេច​ធ្លោ​ត្រង់​រចនាបថ​អេក្រង់​កោង​និង​គ្មាន​ស្នាម​ឆក ជាមួយ​ការ​បង្ហាញ​កម្រិត​រូបភាព​ច្បាស់​ដល់ ៣ ១២០x ១ ៤៤០ ភីកសែល។

ជាង​នេះ​ទៅ​ទៀត​ជំនាន់​ធម្មតា​និង​ Pro ខុស​គ្នា​ត្រង់​កាមេរ៉ា​ក្រោយ​ឡើង​ដល់ ៣ គ្រាប់ ពោល​គឺ OnePlus 7 Pro មាន​ប្រើ​ឡេន​មេ​ទំហំ ៤៨MP អម​ឡេន Super-wide-angle ទំហំ ១៦MP និង​ឡេន​ចុង​ក្រោយ 8MP គាំទ្រ​ការ Zoom ដល់​កម្រិត 3x៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់