• 2019-04-24 03:31:02
  • ចំណេះដឹង

ត្រូវ​ធ្វើបែបនេះ ពេលភ្លើង​បុក ទើបមិន​ខូច​ខាត​គ្រឿង​អេឡិចត្រូនិក

  • 2019-04-24 03:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរន្ត​អគ្គិសនី​​ដែល​វិល​ត្រឡប់​មក​វិញ វា​ឆ្លង​កាត់​លក្ខខ័ណ្ឌ​មួយ​ដែល​​​ហៅ​ថា "ភ្លើង​បុក" ដែល​ក្នុង ​លក្ខខ័ណ្ឌ​នេះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​ ដែល​បើក​​ទុក​ចោល​មុន​ពេល​ដាច់​ភ្លើង។

​​​នៅ​ពេល​ដែល​ចរន្ត​អគ្គិសនី​វិល​ត្រឡប់ ខ្សែ​ភ្លើង​ដែល​​បាន​បាត់​បង់​ចរន្ត នឹង​ទទួល​រង​ការ​​បុក​ចូល​នៃ​ចរន្ត​។ ក្នុង​អំឡុង​​ពេល​កា​បុក​ចូល​នេះ ចរន្ត​​ហូរ​ចូល​ជា​បន្ត​បន្ទាប់​ ដើម្បី​បំពេញ​​ដល់​ខ្សែ​ភ្លើង​ដែល​បាន​បាត់​បង់​ចរន្ត។ អំឡុង​ពេល​នេះ​ដែរ​ចរន្ត​ដែល​ហូរ​ចូល​ ​មាន​​កម្លាំង​លើស​ពី​ចរន្ត​ដែល​ឧបករណ៍​អេឡិចត្រូនិក​អាច​ទ្រាំទ្រ​រួច​ ដែល​អាច​ប៉ះពាល់​ដល់​ឧបករណ៍​អេឡិចត្រូនិក ​ហើយ​អាច​បង្ក​ជា​អគ្គីភ័យ​ទៀត​ផង។

ជា​ការ​ការពារ​លើ​បញ្ហា​​ចរន្ត​បុក​ចូល​នេះ អ្នក​គួរ​បិទ ឬ​ដក​ឌុយ​ឧបករណ៍​អេឡិចត្រូនិក​ដែល​​បាន​ដំណើរ​ការ​មុន​ពេល​ដាច់​ភ្លើង​ រួម​មាន​កុំព្យូទ័រ, ទូរទស្សន៍ និង​ទូ​ទឹកកក​ជា​ដើម។ ពេល​ដែល​ចរន្ត​ត្រឡប់​មក​វិញ ទុក​ឲ្យ​វា​មាន​ស្ថិរភាព​ប៉ុន្មាន​នាទី​សិន​ មុន​នឹង​ដំណើរ​ការ​ឧបករណ៍​អេឡិចត្រូនិក​ឡើង​វិញ៕​​​​​​​

ចុចអាន៖

ប្រភព៖ Hunker ប្រែ​សម្រួល៖ សុខហេង

មតិយោបល់