• 2019-04-23 06:59:12
  • ព័ត៌មាន

មើល​វីដេអូ​កម្រិត 8K ​របស់​​ Samsung ច្បាស់​ត្រជាក់​ភ្នែក​​សាហាវ​

  • 2019-04-23 06:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ Samsung បាន​បញ្ចេញ​វីដេអូ​​លក្ខណៈ​ឯកសារ​សត្វ​ខ្លី​មួយ ​មាន​កម្រិត​រូបភាព​ច្បាស់​រហូត​ដល់​ 8K អាច​បង្ហាញ​​បាន​យ៉ាង​ច្បាស់​ និង​លម្អិត មាន​​ចាប់​តាំង​ពី​រន្ធ​នៃ​សំបុក​ឃ្មុំ រហូត​ដល់​រន្ធ​ស្បែក​របស់​សត្វ​ក្រពើ។

វីដេអូ​​កម្រិត​ 8K បញ្ចេញ​ឡើង​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ទូរទស្សន៍​ QLED កម្រិត​ 8K របស់​ Samsung ដែល​ទើប​តែ​ចេញ​លក់​ក្ដៅៗ​នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា​នេះ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

វីដេអូ​ខាង​លើ​នេះ​មាន​កម្រិត​ 8K ក៏​ពិត​មែន ប៉ុន្តែ​មាន​តែ​អេក្រង់​ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត 8K ប៉ុណ្ណោះ ទើប​អាច​​ទ្រាំទ្រ​នឹង​វីដេអូ​ប្រភេទ​នេះ។ ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​អាច​ទស្សនា​វីដេអូ​បាន​ក្នុង​កម្រិត​ 1080p ឬ 2K តែ​ប៉ុណ្ណោះ៕​​​​​​

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់