• 2019-04-23 02:22:47
  • ព័ត៌មាន

Apple ចាញ់​ក្ដី​យ៉ាង​អាម៉ាស់​រឿង​​ពាក្យ​ "One more thing”

  • 2019-04-23 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាក្យ​ថា "One More Thing” ​តែង​តែ​បាន​លេច​ចេញ​នៅ​ជិត​ចុង​បញ្ចប់​កម្មវិធី​ Apple ដោយ​លោក​ Steve Jobs ជា​សហ​ស្ថាបនិក​តែង​ប្រើ​ប្រាស់​ពាក្យ​មួយ​ឃ្លា​នេះ​ ដើម្បី​​ណែនាំ​ផលិតផល​ថ្មី​ដល់​ពិភពលោក។

ទោះ​បី​ជា​ពាក្យ​មួយ​ឃ្លា​នេះ​មាន​ជាប់​ចំណង​ជា​មួយ​ Apple ពិត​មែន ប៉ុន្តែ​មិន​អាច​ហាម​ឃាត់​ក្រុមហ៊ុន​នាឡិកា​ Swatch ​ក្នុង​ការ​​ប្រើ​ និង​ចុះ​កម្មសិទ្ធិ​លើ​សម្ដី​មួយ​ឃ្លា​នេះ ​ហើយ​វា​ជា​ទង្វើ​មួយ​ដែល​ Apple កំពុង​ព្យាយាម​ហាម​ឃាត់។

ផ្អែក​តាម​​ការ​ប្រកាស​របស់​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​អូស្ត្រាលី​​ក្នុង​ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា​ Apple បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​មន្ត្រី​ការិយាល័យ​​នេះ​ថា​ Swatch គួរ​តែ​បោះបង់​ចោល​​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ Apple ក៏​បាន​ដាក់​ពាក្យ​សុំ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ឃ្លា​នេះ ករណី​ដែល​ក្រុមហ៊ុន Swatch ត្រូវ​បរាជ័យ។

​​​​​​​​​​​​យ៉ាងណាក្ដី​​ក្នុង​អង្គ​សវនាការ ​​រឿង​រ៉ាវ​មិន​ដូច​អ្វី​ដែល​ Apple ​ចង់​បាន​នោះ​ឡើយ ដោយ​ក្រុមហ៊ុន​ Swatch ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​​ចុះ​កម្មសិទ្ធិ​​​ឃ្លា​នេះ ហើយ​ទទួល​បាន​តម្លៃ​ផ្នែក​ច្បាប់​ពី Apple ទៀត​ផង។ ក្នុង​ការ​ប្រកាស​សាល​ក្រម​​មន្ត្រី​សវនាការ​ បាន​យល់​ស្រប​ជា​មួយ​ក្រុមហ៊ុន​ Swatch ថា​ Apple មិន​បាន​ប្រើ​ប្រាស់​ឃ្លា​នេះ​សម្រាប់​ផលិតផល​ ឬ​សេវាកម្ម​នោះ​ទេ ហើយ​ប្រើ​តែ​ក្នុង​កម្មវិធី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

​​​​​​​​គួរ​ដឹង​ថា​ក្រុមហ៊ុន​ Swatch ទទួល​បាន​សិទ្ធ​ប្រើ​ប្រាស់​ឃ្លា​នេះ​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ​ដោយ​ប្រើ​វា​សម្រាប់​ផ្សព្វផ្សាយ​នាឡិកា​​មាន​រចនាបថ​បែប​ "Film Noir”៕

ចុចអាន៖

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់