• 2019-04-23 01:29:06
  • ផលិតផលថ្មី

កប់​មួយ​តួ​ខ្លួន! Realme 3 Pro ​ប្រើ​ឈីប SD710 + RAM 6GB តម្លៃក្រោម ២៥០ ដុល្លារ

  • 2019-04-23 01:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ដែល​ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Oppo បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​ឈ្មោះ​ថា Realme 3 Pro មាន​វិវត្ត​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ធៀប​នឹង​ជំនាន់​ចាស់។

ធុន​កណ្តាល​មួយ​ម៉ូឌែល​នេះ​ប្រើប្រាស់​អេក្រង់ ៦,៣ អ៊ីញ កម្រិត Full HD+ អម​បន្ទះ​ឈីប​ Snapdragon 710 ខណៈ​កាមេរ៉ា​ក្រោយ ២ គ្រាប់​ទំហំ 16MP+5MP ​ប្រើប្រាស់ Sensor Sony IMX519 មាន​បំពាក់​លើ OnePlus 6T អម​កាមេរ៉ា​មុខ​ទំហំ 25MP មាន Aperture f/2.0 ដែល​ជា​ការ​វិវត្ត​ខ្លាំង​មួយ​ធៀប​នឹង​កាមេរ៉ា 13MP លើ Realme 3។

ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ លាយ​ឡំ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​មាន​ជម្រើស 4/6GB, 6/64GB, 6/128GB ជាមួយ​ការ​បន្ថែម microSD ដល់​ទៅ 256GB លើ​ប្រអប់​ស៊ីម​កាត​ពីរ​នៅ​ក្បែរ​គ្នា​នោះ។

លើ​ផ្ទៃ​កម្មវិធី Color OS 6.0 និង​រត់​លើ​ប្រព័ន្ធ Android Pie ស្មាតហ្វូន Realme 3 Pro ក៏​បញ្ចូល​នូវ​មុខងារ​ពិសេស​ច្រើន​ក្នុង​ការ​ថត​រូប មិន​ថា​តែ Chroma Boost និង Nightscape Mode ក្នុង​ការ​ជំនួយ​លើ​ការ​ផ្តិត​យក​រូបភាព​នៅ​ទី​ងងឹត ខណៈ​ការ​ថត​វីដេអូ Slo-mo ធ្វើ​បាន​ដល់​កម្រិត HD នៅ​លក្ខខណ្ឌ ៩៦០fps។

ថាមពល​ថ្ម​ទំហំ ៤ ០៤៥mAh ត្បិត​នៅ​ប្រើប្រាស់​រន្ធ micro USB ពុំ​មែន USB-C ប៉ុន្តែ​មាន​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​រហ័ស VOOC 3.0 និង​ដុំ​សាក​កម្លាំង ២០ វ៉ាត់​របស់ Oppo ក្នុង​ប្រអប់​ស្រាប់។ ចំពោះ​តម្លៃ​ចាប់​ផ្តើម​ពី ២០០ ដុល្លារ​ ឡើង​ទៅ​សម្រាប់​ជម្រើស​ 4/64GB ស្រប​ពេល ២៤៥ ដុល្លារ ​នៅ​ជម្រើស 6/128GB ​ដោយ​មាន​លក់​លើ​គេហទំព័រ Flipkart និង​ហាង​ចែកចាយ​ចាប់​ពី​សប្តាហ៍​ក្រោយ​ត​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់