• 2019-04-23 01:46:37
  • ព័ត៌មាន

តូចតែខ្លឹម! កូន​ឡាន​បញ្ជា​មួយ​នេះ អាច​រត់​ដល់​ល្បឿន​ជាង ២០០ គ.ម/ម៉

  • 2019-04-23 01:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វីដេអូ​ចេញ​ផ្សាយ​លើ​គណនី Innovation RC លើ​គេហទំព័រ YouTube បាន​បង្ហាញ​ពី​កូន​ឡាន​បញ្ជា​ច្នៃ​ជា​ពិសេស មាន​ចំណុច​ខ្លាំង​អាច​រត់​ក្នុង​ល្បឿន​លឿន​ដែល​រថយន្ត​ពិត​ប្រាកដ​ធម្មតា​ល្មមៗ​អាច​សុំ​ខ្មាស។

តាម​ការ​ប៉ាន់ស្មាន​ក្រុម​ការងារ​ខាង​លើ​ទំនង​ជា​ចាយ​អស់​ខ្ទង់​រយ​ដុល្លារ​ក្នុង​ការ​ច្នៃប្រឌិត​កូន​ឡាន​តូចៗ​នេះ​ឡើង។ នៅ​វីដេអូ​ទី​មួយ មាន​ប្រើប្រាស់​កាមេរ៉ា GoPro ភ្ជាប់​មក​ជាមួយ ឃើញ​មាន​កូន​ឡាន​បញ្ជា​មួយ​ប្រភេទ អាច​រត់​លើ​ផ្លូវ​រាប​ស្មើ​ប្រើប្រាស់​ល្បឿន​អតិបរមា​ដល់​ទៅ ២០០ គ.ម/ម៉ ប្រើ​ពេល​មិន​ដល់​ ៨ វិនាទី។

វីដេអូ​បន្ទាប់​ផ្សេង​ទៀត ​ដោយ​គ្មាន​ភ្ជាប់​កាមេរ៉ា GoPro លើ​តួ​ឡាន ប៉ុន្តែ​មាន​ឧបករណ៍​វាស់​ស្ទង់​ល្បឿន​ដោយ​ឃើញ​ថា​អាច​រត់​លឿន​ជាង​មុន រហូត​ដល់​ទៅ ២១៥ គ.ម/ម៉ ឯ​ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់