• 2019-04-22 04:03:11
  • ព័ត៌មាន

ជៀសវាង​ចលាចល​កាន់​តែ​ខ្លាំង ស្រីលង្កា​បិទ​ចោល​លែង​ឲ្យ​ដំណើរការ​បណ្តាញ​សង្គម​ភ្លាមៗ

  • 2019-04-22 04:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា​បាន​សម្រេច​ផ្អាក​ឲ្យ​លែង​ដំណើរការ​កម្មវិធី​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

មនុស្ស​ជាង ២០០ នាក់​ត្រូវ​បាន​បាត់បង់​ជីវិត និង​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ព្រះ​វិហារ Roman Catholic និង​សណ្ឋាគារ​ធំៗ​ប៉ុន្មាន​កន្លែង។ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ Ruwan Wijewardene ​បាន​សង្កត់​ធ្ងន់​ថា​ការ​បំផ្ទុះ​នេះ​បង្ក​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​សាសនា។

ដើម្បី​បញ្ចៀស​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិតទាក់ទិន​នឹង​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ខាង​លើ រដ្ឋាភិបាល​ស្រីលង្កា​ក៏​សម្រេច​ផ្អាក​លែង​ឲ្យ​ដំណើរការ​កម្មវិធី​បណ្តាញ​សង្គម​ធំៗ។ នេះ​បើ​យោង​តាម​ការ​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​លោក Udaya Seneviratne ប្រាប់​ទៅ The New York Times

តាម​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ប្រចាំ​តំបន់ សម្រាប់ WhatsApp និង Facebook ​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ ពោល​គឺ​អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​ការ​ទាក់ទង​គ្នា​តែ​តាម​រយៈ SMS ឬ Twitter តែ​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់