• 2019-04-22 03:20:32
  • ព័ត៌មាន

Good Bye អេក្រង់ឆក, Say Hi អេក្រង់លាត!

  • 2019-04-22 03:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើនណាខ្លះដែលធ្លាប់ប្រើទូរសព្ទតាំងពីអេក្រង់ឆក រហូតដល់អេក្រង់លាតពេញ? ហើយអ្វីទៅជាភាពខុសប្លែកគ្នានៃការផ្លាស់ប្តូររបស់អេក្រង់ទូរសព្ទពីមួយជំនាន់ ទៅមួយជំនាន់?

ស្របពេលដែលបច្ចេកវិទ្យាកាន់តែ Update យើងក៏សង្កេតឃើញថាភាពវិវឌ្ឍន៍នៃអេក្រង់ទូរសព្ទក៏មានភាព Update ជាមួយគ្នាដែរ។ ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាក្រុមហ៊ុនទូរសព្ទជាច្រើន បានបញ្ចេញនូវម៉ូឌែលថ្មីៗ និងចុងក្រោយរបស់ពួកគេយ៉ាងស្រស់សង្ហា និងទាក់ទាញអ្នកប្រើប្រាស់បានយ៉ាងច្រើនលើសលប់ ដោយផ្អែកលើចំណុចពិសេសផ្សេងៗគ្នា។

ក្នុងនោះដែរ ក៏មានចំណុចពិសេសមួយដែលបានឆក់យកបេះដូងអតិថិជនជាច្រើន ដោយមិនអាចប្រកែកបាន នោះ គឺអេក្រង់លាតពេញពិតប្រាកដជំនាន់ចុងក្រោយរបស់ OPPO F11 Pro ដែលយើងគ្រប់គ្នាដឹងហើយថាវាជាប្រភេទស្មាតហ្វូន ដែលបានរចនាអេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ ដែលមានកម្រិតលាតរហូតដល់ទៅ 90.9% ដែលវាសភាពលាតជាងម៉ូឌែលមុនៗ។

តើមានមូលហេតុអ្វីដែលបណ្តាល ឲ្យក្រុមហ៊ុនមួយនេះធ្វើការ Update អេក្រង់របស់ខ្លួនយ៉ាងដូច្នេះ?

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា F11 Pro មិនត្រឹមតែបានវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាខាងក្នុងប៉ុណ្ណោះទេ ចំពោះការរចនាអេក្រង់វិញ គឺប្លែកភ្នែកតែម្តងដើម្បីបំពេញតម្រូវការអតិថិជនដែលនិយមចូលចិត្តអានព័ត៌មានតាមទូរស័ព្ទដៃ មើលឯកសារសំខាន់ៗ មើល YouTube និងសម្រាប់អ្នកនិយមលេងហ្គេមអនឡាញវិញ មើលកាន់តែទូលាយ និងកាន់តែត្រជាក់ភ្នែក។

មិនត្រឹមតែអេក្រង់លាតពេញរបស់ F11 Pro ប៉ុណ្ណោះទេដែលបានទាក់ទាញទឹកចិត្តអតិថិជននៅក្នុងប្រទេសកម្ពុជា ដោយការរចនាជ្រុងទាំង៣របស់វា (ខាងមុខ ខាងលើ និងខាងក្រោយ) ក៏មិនធម្មតាដែរ គឺពេញចិត្តស្តូកតែម្តង។ ដូច្នេះនៅចាំអីទៀតសាកល្បងប្រើប្រាស់ទូរសព្ទលាតពេញពិតប្រាកដម្តងមើល៍ ដើម្បីឲ្យដឹងថា តើគុណភាពរបស់វា High កម្រិតណា ត្រជាក់ភ្នែកប៉ុណ្ណា កុំឲ្យថា Admin ចេះតែអួត ព្រោះ Admin ក៏បានជាវទូរសព្ទ F11 Pro នេះមួយគ្រឿង ដើម្បីប្រើប្រាស់ដែរ ហេហេហេ!

រូបភាព៖ Malyneth Cozy

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់