- 2019-04-21 04:54:23
- ចំណេះដឹង
ហេតុផលនេះសោះ ទើបឡាន Toyota Highlander មានឈ្មោះផ្សេងនៅអូស្ត្រាលី
- 2019-04-21 04:54:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនេះសោះ ទើបឡាន Toyota Highlander មានឈ្មោះផ្សេងនៅអូស្ត្រាលី
ចន្លោះមិនឃើញ
Highlander គឺជាម៉ូដែលរថយន្តប្រភេទ SUV ចំណាស់មួយរបស់ Toyota ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០០។ រថយន្តនេះដែរគឺមានប្រើប្រាស់ឈ្មោះពីរផ្សេងគ្នា ដោយ Highlander ជាឈ្មោះសម្រាប់ប្រើលើទីផ្សារជុំវិញពិភពលោក លើកលែងតែប្រទេសអូស្ត្រាលី និងជប៉ុន ដែលរថយន្តនេះប្រើឈ្មោះថា Kluger ជំនួសវិញ។
Toyota មិនអាចប្រើឈ្មោះ Highlander បាននៅក្នុងប្រទេសទាំងពីរ ដោយសារតែក្រុមហ៊ុន Hyundai បានចុះកម្មសិទ្ធិបញ្ញាប្រើឈ្មោះ Highlander នេះជា Option សម្រាប់រថយន្ត Terracan របស់ខ្លួន បានមុន Toyota នៅក្នុងប្រទេសទាំងពីរ។ ឈ្មោះថ្មីនេះគឺបំបែកចេញពីពាក្យអាល្លឺម៉ង់ "Klug” ដែលមានន័យថាឆ្លាត ហើយ Kluger មានន័យថាអ្នកដែលឆ្លាត៕