• 2019-04-21 02:15:49
  • ព័ត៌មាន

ភ្ញាក់ផ្អើលពេលដឹងថា Sony នៅ​ពី​ក្រោយ​កាមេរ៉ា Huawei P30 Pro

  • 2019-04-21 02:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P30 Pro ជា​ស្មាតហ្វូន​ចំណូល​ថ្មី​មួយ​ដែល​មាន​សមត្ថភាព​ខ្លាំង​លើ​ការ​ថត​រូប​ អាច​ធ្វើ​ការ​ Zoom បែប​ឌីជីថល​បាន​ដល់ ៥០ ដង និង​ផ្ដិត​យក​រូបភាព​នៅ​ទី​ងងឹត​ខ្វះ​ពន្លឺ​បាន​ស្អាត​ល្អ​ទៀត​ផង។

Huawei បាន​​ឲ្យ​ដឹង​ថា​កាមេរ៉ា ៤ គ្រាប់​លើ P30 Pro គឺ​សហការ​បង្កើត​ឡើង​ជា​មួយ​ក្រុមហ៊ុន​ឯកទេស​ខាង​រូបភាព Leica ប៉ុន្តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​គឺ​ Sensor រូបភាព​ទាំង​ ៤ គឺ​ផលិត​ឡើង​ដោយ Sony។

​សារព័ត៌មាន​ EE Times ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧២ បាន​ចេញ​ផ្សាយ​​អំពី​ការ​ហែក​មើល​គ្រឿង​ក្នុង​របស់​ P30 Pro ដែល​ពួក​គេ​បាន​រក​ឃើញ​ Sensor របស់​ Sony នៅ​ក្នុង​ស្មាតហ្វូន​នេះ។ EE Times បាន​សរសេរ​ថា ៖ "ស្មាតហ្វូន​ថ្មី​នេះ​មាន​កាមេរ៉ា ៤ គ្រាប់។ ​ក្នុង​នោះ​រួម​មាន​កាមេរ៉ា​មេ, កាមេរ៉ា​ Wide-Angle, កាមេរ៉ា​ Time-of-Flight និង​កាមេរ៉ា​បែប​ Periscope​។ កាមេរ៉ា​ទាំង​បួន​នេះ សុទ្ធ​តែ​ប្រើ​ Sensor រូបភាព Sony CMOS​”។

P30 Pro គឺ​ខុស​ពី​កាមេរ៉ា​លើ​ស្មាតហ្វូន​ដទៃ​ ដោយ​សារ​តែ​ប្រើ​នូវ​ Filter​ RYYB ជំនួស​ឲ្យ Filter RGB ដើម្បី​អាច​ឲ្យ​ពន្លឺ​ចាំង​ចូល​បាន​ច្រើន​ជាង​មុន​ ៤០%។ វា​ក៏​ជា​​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​ប្រាស់​កាមេរ៉ា​ Time-of-Flight របស់​ Sony សម្រាប់​​ពង្រឹង​ការ​ Autofocus ផង​ដែរ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់