• 2019-04-20 07:30:00
  • ផលិតផលថ្មី

​Subaru ​២០២០ ​ខាង​ក្នុង​ទំនើប​អស់​ទាស់ ​ឯ​ខាង​ក្រៅ​ឆ្លាត​ជាង​មនុស្ស(វីដេអូ)!

  • 2019-04-20 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ក្រុមហ៊ុន​រថយន្ត​ Subaru ​បាន​ប្រកាស​បង្ហាញចេញ​​រថយន្ត​ទំនើប​ស៊េរី​ឆ្នាំ ២០១៩-២០២០ លក្ខណៈ​គ្រួសារ​ SUV ម៉ូឌែល Outback ដែល​បង្កប់​បច្ចេកវិទ្យា​ទំនើប​ទាំង​ក្នុង​និង​ក្រៅ។

​ប្រព័ន្ធ​បច្ចេកវិទ្យា​ឈាន​មុខ​និង​មាន​តែ​មួយ​គត់​របស់ Subaru ឲ្យ​ឈ្មោះ​ថា STARLINK® Safety និង Security ​គឺ​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​អ្នក​ប្រើប្រាស់​រថយន្ត​របស់ Subaru ​ទាំង​អស់។ ​ប្រសិន​បើ​អ្នក​បាន​ក្លាយ​ជា​ម្ចាស់ ​នោះ​អ្នក​នឹង​ចាប់​ចិត្ត​ខ្លាំង​តែ​ម្ដង។ ​

-ផ្នែក​ខាង​ក្នុង​រថយន្ត៖

​ចំពោះ​រូបរាង​និង​ការ​រចនា​នៃ​ម៉ូឌែល SUV Outback ​នេះ​ស្អាត​ទាក់ទាញ​គួរ​ឲ្យ​ចង់​ឡើង​បើក​បរ​ណាស់​។ ជាពិសេស​ផ្នែក​ខាង​ក្នុង ​សូម្បី​តែ​កៅអី​តៃកុង ក៏​ជា​កៅ​អី​ម៉ាស្សា​ខ្នង​មិន​ឲ្យ​ចុក​រោយ ​ពេល​បើក​បរ​ឆ្ងាយ ​អាច​កំណត់​កម្ពស់​ពេល​អង្គុយ ឯ​ដៃ​ចង្កូត​រថយន្ត​ស្រោប​ដោយ​ស្បែក​ល្អ​ ងាយ​ស្រួល​កាន់​​។

​បំពាក់​ឧបករណ៍​បំពង​សំឡេង​ម៉ាក Harman Kardon ១២ គ្រាប់​​កម្លាំង ៥៧៦ វ៉ាត់​លាន់​រងំ​ពេញ​ឡាន។ ឯ​ផ្ទៃ​អេក្រង់​ធំ ១១, ៦ អ៊ីញ​អាច​បញ្ជា​បាន​ច្រើន​បែប ​ដោយ​ភ្ជាប់​ជាមួយ​កម្មវិធី​ទូរសព្ទ​ដៃ ​អាច​បញ្ឆេះ​រថយន្ត​ពី​ចម្ងាយ ​និង​អាចកំណត់​សីតុណ្ហភាព​ក្នុង​រថយន្ត​ពី​ចម្ងាយ​បាន​ងាយ​ស្រួល​ និង​ជាពិសេស​គឺ​ការ​ខល-ចេញ​ចូល​លោត​លើ​អេក្រង់​តែ​ម្ដង និង​មាន​ប៊ូតុង​ចុច​សម្រាប់​ពេល​ជួប​បញ្ហា​​បន្ទាន់ (SOS Emergency Assistance) ​រួច​ផ្ដល់​ដំណឹង​លើ​អេក្រង់​ទូរសព្ទ។

-ផ្នែក​ខាង​ក្រៅ​រថយន្ត

​Subaru SUV Outback ​មាន​ទ្វារ ៥ ឯ​ទ្វារ​ក្រោយ​អាច​បើក​បាន​ស្វ័យ​ប្រវត្តិ​ពេល​ប៉ះ​លើ​ម៉ាក​សញ្ញា​ឡាន Subaru ​និង​មាន​ទំហំ​ធំ​ដាក់​ឥវ៉ាន់​បាន​ច្រើន​ អាច​បើក​បិទ​ ​ដំបូល​ខាងលើ​បាន និង​មាន​ស្រទាប់​ការពារ​មួយ​ជាន់​ទៀត​ខាងក្រោម​ ជួយ​ទប់​កុំ​ឲ្យ​ជះ​កម្ដៅ​មក​អ្នក​ដំណើរ​ផ្ទាល់។

វា​បំពាក់​ប្រព័ន្ធ​ទំនើប​មិន​ធ្លាប់​មាន​លើ​រថយន្ត​ផ្សេង​គឺ ប្រព័ន្ធ​ស្តង់​ដារ EyeSight ឬ​ ​Driver Assist Technology ​ដែល​មាន​នាទី​សំខាន់​ជួយ​ឲ្យ​រថយន្ត​ចាប់​ដឹង​ពី​ឧបសគ្គ​ខាង​មុខ​បាន​លឿន ​លោត​សញ្ញា​ពី​កាមរ៉ា ២ ​គ្រាប់​ខាង​មុខ​ចូល​ទៅ​ប្រព័ន្ធ​ហ្រ្វាំង ​ពេល​ម្ចាស់​រថយន្ត​មើល​មិន​ទាន់។

​ចំណែក​បច្ចេកវិទ្យា DriverFocus ​ជា​ប្រព័ន្ធ​ជួយ​ឲ្យ​ម្ចាស់​រថយន្ត​រក្សា​គន្លង​ផ្លូវ​ដើម ​មិន​ឲ្យ​ចាក​ផ្លូវ។ ជាពិសេស​កាមេរ៉ា​ក្រោយ ​អាច​បញ្ជូន​ដំណឹង​មក​លើ​អេក្រង់​ថា ​មាន​ឧបសគ្គ​នៅ​ក្រោយ ​ឬ​មាន​ឥវ៉ាន់​នៅ​ក្បែរ​ឡាន។
​ SUV Outback បំពាក់អំពូលបំភ្លឺ ​LED headlight ​ស្តង់​ដារ កង់​ទំហំ ១៨ អ៊ិញ​ កម្ពស់​ពី​ដី​ដល់​បាត​រថយន្ត ៨,៧ អ៊ីញ​មាន​បំពាក់​ប្រព័ន្ធ​ចុះ-ឡើង​ចំណោត (Hill descent Control) ឬ​ X-Mode ពេល​បើក​បរ​លើ​លក្ខខណ្ឌ​ផ្លូវ​មិន​រាប​ស្មើ។ Outback បំពាក់​ម៉ាស៊ីន Boxer ២,៥ លីត្រ​ផ្តល់​កម្លាំង​បាន ១៨២ សេះ​ និង​ជា​ប្រភេទ​ម៉ាស៊ីន Turbocharge ​ផ្តល់​កម្លាំង ២៦០ សេះ។

ចំពោះ​ម្លៃ​ចាប់ផ្តើម​ប្រមាណ​ជា ២ ៧៣២០ ដុល្លារ​អាមេរិច​(តម្លៃ​នៅ​បរទេស)៕​

ទស្សនាវីដេអូបង្ហាញពីបច្ចេកវិទ្យាលើ SUV Outback៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ រក្សា

មតិយោបល់