• 2019-04-20 04:45:00
  • ផលិតផលថ្មី

Honda CBR ២០១៩ នេះ​កម្លាំង​ខ្លាំងណាស់ រត់​លឿន​ដូច​ឡាន តែ​តម្លៃ​ថ្លៃ​ជាង!

  • 2019-04-20 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 217

ចន្លោះមិនឃើញ

​ម៉ូតូ​ធំ CBR 1000RR ​ស៊េរី​ឆ្នាំ ២០១៩ នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា បានប្រកាស​ចេញលក់ជា​ផ្លូវការ​ហើយ។ ម៉ូតូ​ប្រភេទ Superbike នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា៖

  • រាង​ម៉ូតូ​ទាំង​មូល​រចនា​​ជា​ប្រភេទ Aerodynamic(​កាត់​បន្ថយ​កម្លាំង​ខ្យល់​ រត់​បាន​លឿន)
  • មុខ​កាច​ជាង​មុន ជា​ស៊េរី​ម៉ូតូ​ប្រណាំង​អំពូល​បំភ្លឺ​បែប LED Light ភ្លឺ​ច្បាស់​បាញ់​ភ្លើង​បាន​ឆ្ងាយ ជា​ពិសេស​ពេល​យប់ -​ តាបឡូ​ម៉ូតូ​បំពាក់​អេក្រង់​ប្រភេទ ​TFT-LCD Meter Display ​រាង​ជ្រុង​បង្ហាញ​ព័ត៌មាន​បាន​ជាក់​លាក់​
  • បំពង់​ស៊ីមាំង ​ផលិត​ឡើង​ពី​ដែក​ឆ្អិន​ប្រភេទ ទីតានីញ៉ូម ​មិន​ក្ដៅ​ខ្លាំង​ពេល​ម៉ូតូ​ឡើង​ដល់​ល្បឿន​អតិបរមា ​និង​ឆាប់​ចុះ​ត្រជាក់​ពេល​ឈប់​និង ចត។
  • ប្រើប្រាស់​ប្រភេទ​បូម​ថ្មី​បំផុត ​និង​មាន​ប្រព័ន្ធ​ហ្វ្រាំង ABS ជំនួយ​មុខ-ក្រោយ។

​ម៉ូតូ​​ប្រភេទ​ប្រណាំង​នេះ មាន​កម្លាំង​ម៉ាស៊ីន ១០០០ សេសេ ​ប្រភេទ Liquid cooled ​ស៊ីឡាំង ៤ ​ប្រើ​ចង្កឹះ​លេខ ៦ វគ្គ​ មាន​ចំណុះ​ធុង​សាំង ១៦,២លីត្រ។ ចំពោះ​តម្លៃ​ចាប់​ផ្តើម​សម្រាប់​ម៉ូឌែល Firebladeគឺ ២ ១២៩៩ ដុល្លារ។ ឯ​ម៉ូឌែល Fireblade SP តម្លៃ​គឺ ២ ២២៨៧ដុល្លារ និង​ម៉ូឌែល CBR1000RR SP ​តម្លៃ​គឺ ២ ៦៩២០ដុល្លារ​លក់​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា។

​បញ្ជាក់​ដែរ​ថា ​ក្រុមហ៊ុន Honda ​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គេហទំព័រ Honda BigWing ដែល​ជា​តំណាង​​ដៃ​គូ​ចែក​ចាយ​ម៉ូតូ​ធំ​ហុង​ដា​ស្រប​ច្បាប់ ​ដែល​មាន​ទាំង​ប្រភេទ​ម៉ូតូ CB300R Sports Roadster ម៉ូតូ​ម៉ូឌែល CB1000R Neo Sports Café inspired ម៉ូតូ​ម៉ូឌែល CBR1000RR Fireblade, ម៉ូតូ​ម៉ូឌែល CBR1000RR Fireblade SP ម៉ូតូ​ម៉ូឌែល GL1800 adventure tourer Africa Twin និង GL1800 street tourer Gold Wing ​ជាច្រើន​ផង​ដែរ៕

ប្រភព៖ Honda News ប្រែ​សម្រួល៖ រក្សា

មតិយោបល់