• 2019-04-20 00:00:00
  • គន្លឹះ

ដល់​ថ្ងៃ​កំណើត មិន​ចង់​ឲ្យ​លោត Notification ចូល Facebook ខ្លាច​មិត្តភ័ក្កដឹង​មានអី​ពិបាក!

  • 2019-04-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដល់​ថ្ងៃ​កំណើត​របស់​អ្នក Facebook រមែង​លោត​សារ​​មួួយ (Notification) ចូល​ទៅ​គ្រប់​គណនី​មិត្តភ័ក្ដិ​ទាំង​អស់​ដែល​នៅ​ក្នុង​បណ្ដាញ​សង្គម​។ វិធី​នេះ​ហាក់​​ដូច​ជា​មាន​ការ​មិន​ពេញ​ចិត្ត​នោះ​ទេ ដោយ​​ពួក​គេ​​គិត​ថា​​ចង់​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​ខ្លះ តែ​ពុំ​ទាន់​ដឹង​ពី​វិធី​បិទ​។ ថ្ងៃ​នេះ Sabay ចែក​រំលែក​នូវ​គន្លឹះ​ងាយៗ ប៉ុន្មាន​ចំណុច​ដោយ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​សាកល្បង​បាន។

១.ចូល​ទៅ​កាន់ Profile របស់​អ្នក​ផ្ទាល់ > ចុច​យក​ពាក្យ About

២.រើស​យក​ពាក្យ More about you

៣.អូស​មក​ក្រោម​មើល​ត្រង់ Basic Info > រើស​យក Edit

៤.ត្រង់​កន្លែង Birtday និង Birth Year សូម​ប្តូរ​ពី Public ឬ Friends មក​ដាក់​ជា Only Me ទាំង​អស់​វិញ

បញ្ជាក់​ថា​ វិធី​នេះអាច​អនុវត្ត​បាន​ទៅ​លើ​លេខ​ទូរសព្ទ ដែល​បាន​កំណត់​ក្នុង Facebook ដោយ​ត្រឹម​ប្តូរ​ពី Public មក Only Me នោះ​អ្នក​ដទៃ​ពុំ​អាច​ឆែក​ដឹង​តាម​រយៈ About នៃ Profile អ្នក​បាន​ឡើយ៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់