• 2019-04-18 07:37:05
  • ព័ត៌មាន

Apple ព្រម​សម្រួល​ជា​មួយ​ Qualcomm ដើម្បី iPhone 5G

  • 2019-04-18 07:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ដែល​ Apple ប្រកាស​ថា​​ព្រម​សម្រួល​គ្នា​ជា​មួយ​ Qualcomm លើ​ជម្លោះ​រឿង​ក្ដី​ដែល​កើត​មាន​ជា​ច្រើន​ឆ្នាំ​នោះ ក៏​ជា​ថ្ងៃ​ដែល​ក្រុមហ៊ុន Intel ប្រកាស​ថា​​​នឹង​ដើរ​ចេញ​ពី​ជំនួញ​ផលិត​ Modem 5G ផង​ដែរ។

ការ​ប្រកាស​របស់​ Intel នៅ​​អំឡុង​ពេល​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ស្ទើរ ដោយ​សារ​មាន​ការ​រំពឹង​ថា​ Intel នឹង​ជា​អ្នក​ផ្គត់ផ្គង់​ Modem 5G ទៅ​ឲ្យ​ Apple ដើម្បី​ផលិត​ iPhone 5G។ ចចាមអារ៉ាម​បាន​សន្និដ្ឋាន​ថា​ Modem 5G របស់​ Intel អាច​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២០ ឬ ២០២១ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ធ្លាប់​ប្រកាស​ដោយ​ខ្លួន​ឯង​ថា​ Modem របស់​ខ្លួន​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២០។

ប៉ុន្តែ​ Intel គឺ​ដើរ​យឺត​ជាង​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា​ Qualcomm និង HiSilicon ក្នុង​ការ​ផលិត​ Modem 5G។ Modem 5G ​របស់​ Qualcomm ត្រូវ​បាន​ប្រើ​ប្រាស់​លើ​ផលិតផល​មួយ​ចំនួន​រួច​ហើយ​ដូច​ជា​ Galaxy S10 5G លក់​នៅ​សហរដ្ឋអាមេរិក​ ហើយ​ Modem របស់​ HiSilicon ត្រូវ​បាន​ប្រើ​លើ​ Huawei Mate X។

គេ​មិន​ច្បាស់​ថា​ Intel បាន​សម្រេច​ចិត្ត​ មុន ឬ ក្រោយ​​ពេល​ដឹង​ពី​ការ​សម្រួល​រវាង​ Apple និង Qualcomm ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​វា​អាច​ទៅ​រួច​ថា​ការ​ចាក​ចេញ​ពី​ជំនួញ​ 5G របស់​ Intel អាច​ជាប់​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​សម្រួល​របស់​ Apple។

ការ​សម្រេច​ចិត្ត​សម្រួល​គ្នា​ជា​មួយ Qualcomm មាន​ន័យ​ថា​ iPhone ប្រើ​ប្រាស់​សេវា​ 5G អាច​នឹង​បង្ហាញ​វត្តមាន​​លឿន​ជាង​​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ភាគ​ច្រើន៕​

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់