• 2019-04-18 03:48:00
  • ព័ត៌មាន

តម្លៃធូរហើយឡូយ! Samsung ប្រកាសចេញស្មាតហ្វូន Galaxy A ២ ស៊េរីទៀត

  • 2019-04-18 03:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Samsung បានប្រកាសចេញ Galaxy A60 និង A40s ពីរស៊េរីទៀត។ បន្ទាប់ពីឲបានចេញផ្សាយ Galaxy A70 និង A80 ។

Galaxy A60

​​Galaxy A60 មិនខុសពី A8s ទេ​គឺដាក់អេក្រង់​ទំហំ ៦,៣ អ៊ិញ​ប្រភេទ LCD រចនា​បថ​បែប Infinity-O អាច​បង្ហាញ​រូបភាព​កម្រិត FulllHD+។ ចំពោះប្រឡោះកាមេរ៉ាមុខនោះ តូចជាង A8s បន្តិច ប៉ុន្តែបំពាក់កាមេរ៉ា ៣២ មេហ្គាភិចសែលសម្រាប់ថត Selfie។ A60 ប្រើឈីប Snapdragon 675 SoC ដើរដោយ Android 9 Pie ចេញពីប្រអប់។

ឯ​កាមេរ៉ាក្រោយ ៣ គ្រាប់(៣២+៨+៥) មេហ្គាភិចសែល មានតួនាទីរៀងគ្នាគឺ Wide-angle និង Depth sensor។ A60 ថែមរន្ធសាក USB Type-Cដាក់បច្ចេកវិទ្យាសាកភ្លើងលឿន 25W ដែលជាស្មាតហ្វូនជំនាន់ ៤ ដែលមានបច្ចេកវិទ្យានេះ មានថាមពលថ្ម ៤៥០០ មីលីអំព។

ចំពោះតម្លៃគឺ ៣០០ ដុល្លារសម្រាប់ជម្រើស RAM 6GB មេម៉ូរី ១២៨GB នៅទីផ្សារស្រុកចិន។

ចំណែក Galaxy A40s មាន​អេក្រង់​ ប្រភេទ Infinity-U ​អាច​បង្ហាញ​រូបភាព​កម្រិត FulllHD+។ A40s ​ដាក់​ឈីប​ Exynos 7904 SoC មាន​ថាមពលថ្ម​ ៥០០០ មីលីអំពែ ដើរដោយ Android 9 Pie ចេញ​ពី​ប្រអប់​ដូច​គ្នា។ ​

A40s ថែមរន្ធសាក USB Type-Cដាក់បច្ចេកវិទ្យាសាកភ្លើងលឿន 15W និង​បច្ចេកវិទ្យា​ស្កេន​ដៃ​នៅ​ខាង​ក្រោយ​។ ​កាមេរ៉ា​ខាងក្រោយ ៣ ​គ្រាប់(១៣+៥+៥)​ មេហ្គាភិចសែល​ ឯ​កាមេរ៉ា​មុខ ១៦ ​មេហ្គាភិចសែល​សម្រាប់ Selfie។

​ចំពោះ​តម្លៃ​គឺ ​២២៥ ដុល្លារ​សម្រាប់​ជម្រើស RAM ៦GB មេម៉ូរី ​៦៤GB នៅទីផ្សារស្រុកចិន។

អត្ថបទទាក់ទង៖

ប្រភព៖ Sammobile ប្រែ​សម្រួល៖ រក្សា

មតិយោបល់